ក្អែបជាសត្វមានពិសហើយបើចៃដន្យថ្ងៃណាមួយអ្នកត្រូវសត្វក្អែបទិច ចាំបាច់ត្រូវចេះធ្វើការបំបាត់ទៅវិញជាបន្ទាន់ទើបវាមិនទទួលរងអាការហើមនិងមានអារម្មណ៍ចុកចាប់ខ្លាំងក្លា។សម្រាប់ អ្នកខ្លះដែលចាញ់សារជាតិពិសរបស់សត្វក្អែប អាចបង្កការគ្រុន រមូលពោះក្អួតនិងបាក់កម្លាំងទៀតផង។
*វិធីសង្ក្រោះបឋម
បើសិនត្រូវខាំបរិវេណដៃនិងជើង ចាំបាច់ត្រូវព្យាយាមដាក់សំយ៉ុងដៃចុះឱ្យបានទាបបំផុត។ប៉ុន្តែបើក្នុងករណីដែលត្រូវខាំនៅត្រង់ម្រាមដៃនិងម្រាមជើង ឱ្យរកខ្សែឬក្រណាត់មកធ្វើការចងរុំត្រង់គន្លាក់ដៃដើម្បីការពារសារជាតិពិសរីករាលដាល់ទៅកាន់កន្លែងផ្សេងទៀត។
ក្រោយពីនោះឱ្យប្រើអាល់កុលឬធ្វើការលាងសម្អាតដោយទឹក្បុងពីផ្លែកន្ទឹមធ្វើការសម្អាតរោគ។បន្ទាប់ពីនោះឱ្យធ្វើការស្អំទឹកត្រជាក់ត្រង់បរិវេណដែលត្រូវខាំដើម្បីកាត់បន្ថយនូវអាការហើមនិងលេបថ្នាំដើម្បីបំបាត់អាការឈឺចាប់។
ដោយឡែកសម្រាប់ការព្យាបាលបឋមរបស់អ្នកស្រុកតាមតំបន់ខ្លះគេបានណែនាំឱ្យប្រើត្រង់កន្លែងដែលសត្វក្អែបខាំនោះជូតដោយទឹកខ្មេះឬប្រើជ័រល្ហុងខ្ចី ធ្វើការប៉ាតពីលើដើម្បីជួយកាត់បន្ថយអាការឈឺចាប់មួយចំនួនទៅវិញ។
ទោះបីយ៉ាងណាក្រោយពីធ្វើការបំបាត់ដើម្បិកាត់បន្ថយអាការឈឺចាប់ហើយ គប្បីប្រញាប់ទៅជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលបំបាត់អាការភ្លាម។ចំពោះអ្នកខ្លះដែលបណ្តែតបណ្តោយទុកចោលអាចប្រឈមជាមួយការឆ្លងមេរោគ ឈឺហើមមុខដំបៅមានខ្ទុះ បន្ទាប់មកសាច់កន្លែងនោះនឹងងាប់រហូតដល់ថ្នាក់ត្រូវកាត់ចោលក៏មានផងដែរ។
ក្នុងករណីបើអាការធ្ងន់ធ្ងរគប្បីទៅរកគ្រូពេទ្យធ្វើការព្យាបាលបំបាត់ទើបជាវិធីល្អបំផុត៕