ការរងប៉ះទង្គិចក្បាលភាគច្រើន គឺតែងកើតរួមមានជាមួយនឹងការ រងរបួស ដែលមានសភាពស្រាល និង មិនបានតម្រូវអោយមានការសម្រាកពេទ្យ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវតែប្រញាប់ហៅ រក ជំនួយពីក្រុមសង្គ្រោះបន្ទាន់ អោយបានភ្លាមៗ ប្រសិនបើ មានរោគសញ្ញាណាមួយ ដូចខាងក្រោម នេះ បានកើតឡើងចំពោះជនរងគ្រោះ ៖
ចំពោះមនុស្សពេញវ័យ
- មានការហូរឈាមយ៉ាងខ្លាំងនៅលើ ក្បាល ឬ នៅលើមុខ។
- មានការហូរឈាម ឬ សារធាតុរាវ លេចចេញពីត្រចៀក ឬ ច្រមុះ។
- មានអាការៈឈឺក្បាល ក្នុងកម្រិតធ្ងន់ធ្ងរ។
- មានការប្រែប្រួល ចំពោះកម្រិតនៃស្មារតី ក្នុងរយៈពេលយូរជាង ពីរ ទៅ បីវិនាទី។
- មានការប្រែពណ៌ជា ខ្មៅ ឬ ខៀវ នៅខាងក្រោមភ្នែក ឬ នៅខាងក្រោយស្លឹកត្រចៀក។
- ឈប់ដកដង្ហើម។
- មានភាពវង្វេងវង្វាន់។
- បាត់បង់លំនឹងរាយកាយ។
- មានភាពទន់ខ្សោយ ឬ មិនមានសមត្ថភាព ក្នុងការប្រើប្រាស់ដៃ ឬ ជើង។
- ប្រស្រីភ្នែក មានទំហំមិនស្មើគ្នា។
- មានការប្រកាច់។
- និយាយមិនច្បាស់ (លឺឡុលៗ ) ។
ចំពោះកុមារ
- មានសញ្ញា ឬ រោគសញ្ហាណាមួយរបស់មនុស្សពេញវ័យ បានកើតឡើងចំពោះពួកគេ។
- យំ មិនព្រមបាត់។
- មិនព្រមញុំាចំណីអាហារ។
- មានស្នាមប៉ោងហើម នៅត្រង់បង្ហើយ នៅលើក្បាល។
- ក្អួតហើយ ក្អួតទៀត ។
ប្រសិនបើការរងរបួសក្បាល ក្នុងស្ថានភាពគ្រោះថ្នាក់កើតមាន នោះអ្នកត្រូវ៖
- រក្សាស្ថានភាពរបស់ជនរងគ្រោះ អោយមានលំនឹង រហូតដល់ភ្នាក់ងារសង្គ្រោះផ្នែកវេជ្ជសាស្ត្រ បានមកដល់។ ដាក់ស្ថានភាពជនរងគ្រោះអោយសម្រាក និង រក្សាភាពស្ងប់ស្ងាត់ ដោយដាក់ ក្បាល និង ស្មារបស់ជនរងគ្រោះ អោយបានខ្ពស់បន្តិច។ មិនត្រូវធ្វើការផ្លាស់ប្តូរស្ថានភាពរបស់ ជនរងគ្រោះនោះទេ លុះត្រាតែវាស្ថិតក្នុងករណីចាំបាច់ និង ជៀសវាងធ្វើការផ្លាស់ប្តូរ លំនឹងក របស់ជនរងគ្រោះ ។ ប្រសិនបើជនរងគ្រោះ កំពុងពាក់មួកសុវត្ថិភាព នោះអ្នកមិនត្រូវធ្វើការ ដោះវាចេញនោះទេ។
- ធ្វើការឃាត់ឈាម។ ដាក់សម្ពាធតឹងណែន សង្កត់ទៅលើមុខរបួសរបស់ជនរងគ្រោះ ជាមួយនឹង ស្បៃ ឬ ក្រណាត់ស្តេរីល។ ប៉ុន្តែអ្នកមិនត្រូវដាក់សម្ពាធដោយផ្ទាល់ទៅលើ មុខរបួសនោះទេ ប្រសិនបើអ្នក សង្ស័យថា ជនរងគ្រោះមានការបាក់ឆ្អឹងលលាដ៍ក្បាល ។
- ឃ្លាំមើល រាល់ការផ្លាស់ប្តូរចំពោះ ដង្ហើម និង កម្រិតស្មារតីរបស់ជនរងគ្រោះ ។ ប្រសិនបើជនរង គ្រោះមិនបានបង្ហាញពីសញ្ញា នៃការធ្វើចលនារបស់ដំណើរឈាមរត់ (មានដូចជា ការដកដង្ហើម, ការក្អក ឬ ការធ្វើចលនា) នោះអ្នកត្រូវចាប់ផ្តើមធ្វើចលនាសង្គ្រោះបេះដូងអោយបានភ្លាមៗ៕
ប្រែសម្រួលដោយ៖ ម៉ារ៉ាណែត