សន្មត់ថា អ្នកអាចជួយទាញយកជនរងគ្រោះចេញពីក្នុងទឹក មកដាក់នៅលើគោកហើយ តើអ្នកចាំ បាច់ត្រូវធ្វើអ្វីទៀត បន្ទាប់មកនោះ ?
កិច្ចសង្គ្រោះដែលអ្នកបានធ្វើ គឺបានសម្រេចត្រឹមតែពាក់កណ្តាលនោះទេ ។ ការជួយធ្វើអោយជន រងគ្រោះដែលលង់ទឹក ឬ បានឈ្លក់ផឹកទឹកជាច្រើនចូលទៅក្នុងខ្លួន អោយមានដង្ហើមឡើងវិញនោះ គឺជា ការងារសង្គ្រោះពាក់កណ្តាលទៀត ដែលអ្នកត្រូវធ្វើ ហើយវាទាំងពីរគឺមានសារៈសំខាន់ដូចគ្នា ក្នុងការ ជួយរក្សានូវ ជីវិតរបស់ជនរងគ្រោះ ។
ការសង្គ្រោះជីវិតរបស់ជនរងគ្រោះ គឺមានដូចជា ការផ្លុំបញ្ចូលខ្យល់តាមមាត់។ ពិតប្រាកដណាស់ អ្នកគួរតែអនុវត្តនូវ យុទ្ធសាស្ត្រដែលមានលក្ខណៈជាទូទៅ និង មានសុវត្ថិភាព រាល់កាលៈទេសៈដែល អាចទៅរួច។ ប្រសិនបើអ្នកមានប្រដាប់សប់បញ្ចូលខ្យល់ នៅក្នុងកាបូបសង្គ្រោះបន្ទាន់របស់អ្នក គឺអ្នក ត្រូវតែប្រើវា។ វានឹងជួយផ្តល់នូវ សុវត្ថិភាព ជាជាង ការសង្គ្រោះដោយវិធីផ្លុំបញ្ចូលខ្យល់តាមមាត់ ដែលវា អាចជួយការពារអ្នកពីជំងឺអេដស៍ និង ការចម្លងរោគដទៃៗ ទៀត។
តែអ្នកត្រូវតែហៅរកជំនួយ មុនពេលអ្នកចាប់ផ្តើម អនុវត្តនូវទម្រង់ការនៃកិច្ចសង្គ្រោះបន្ទាន់នេះ ។
វិធីនៃការសង្គ្រោះដោយ ការផ្លុំបញ្ចូលខ្យល់ដង្ហើមតាមមាត់ សម្រាប់ករណីនៃការលង់ទឹក
ដាក់ស្ថានភាពក្បាលរបស់ជនរងគ្រោះមកចំហៀង ដើម្បីអនុញ្ញាតអោយទឹកធ្វើការហូរចេញពី ក្នុងមាត់ និង ច្រមុះរបស់ជនរងគ្រោះ។ បន្ទាប់មកដាក់ក្បាលរបស់ជនរងគ្រោះ អោយត្រង់មកវិញ ។
ចាប់ផ្តើមធ្វើការសង្គ្រោះផ្លូវដង្ហើម ដោយធ្វើការផ្លុំបញ្ចូលខ្យល់តាមមាត់ នៅលើគោកប្រសិនបើ អាចទៅរួច ឬ នៅក្នុងទឹក ប្រសិនបើជនរងគ្រោះត្រូវការ ការសង្គ្រោះភ្លាមៗ ដែលពួកគេ អាចកំពុងប្រឈម នឹងការបាត់បង់ជីវិត។
ធ្វើការផ្លុំបញ្ចូលខ្យល់តាមមាត់អោយបានខ្លាំងៗ ៤ដង ចូលទៅក្នុងមាត់របស់ជនរងគ្រោះ ដោយ អ្នកត្រូវ ធ្វើការបិទច្រមុះ របស់ពួកគេ។ វិធីនេះអាចធ្វើអោយខ្យល់ ធាក់ចេញនូវជាតិទឹក ដែលដក់ នៅក្នុង ផ្លូវ ដង្ហើម និង សួតរបស់ជនរងគ្រោះ ។
បន្ទាប់ពីអ្នកបានផ្លុំខ្យល់ដង្ហើមបាន៤ដងហើយ នោះអ្នកត្រូវដាក់ត្រចៀក នៅជិតមាត់របស់ ជនរងគ្រោះ និង ពិនិត្យតាមដានមើលដើមទ្រូង ដើម្បីស្វែងរកសញ្ញា នៃការដកដង្ហើមរបស់ ពួកគេ។
ធ្វើការពិនិត្យជីពចរ នៃសញ្ញារស់រានរបស់ជនរងគ្រោះ ។
ចាប់ផ្តើម អនុវត្តនូវទម្រង់ការនេះ សារឡើងវិញម្តងទៀត ។
អ្នកមិនត្រូវធ្វើការចាកចេញពីក្នុងទឹកភ្លាមៗ នៅពេលដែលជនរងគ្រោះ ចាប់ផ្តើមធ្វើការដកដង្ហើម និង មានការឈ្លក់ទឹកទេ។ ជាការពិត ក្នុងរយៈពេល៤៨ម៉ោងបន្ទាប់ពី ការមានគ្រោះថ្នាក់នៃការលង់ទឹកនេះ វាអាចជាពេលវេលា ដែលមានគ្រោះថ្នាក់បំផុត។ ផលវិបាក ដែលកើតមានដោយសារការប្រឈមនឹង ការឈ្លក់ទឹកនេះ មានដូចជា៖ ការហើមសួត, ការបង្ករោគ, បេះដូងចុះខ្សោយ ដែលពួកវាទាំងអស់នេះ អាចនឹងកើតមាន នៅក្នុងអំឡុងពេលប៉ុន្មានម៉ោងនេះ។ ដូច្នេះ អ្នកគប្បីត្រូវតែបញ្ជូនជនរងគ្រោះ ដែលលង់ទឹក ទៅកាន់មន្ទីរពេទ្យ ៕
ប្រែសម្រួល៖ ម៉ារ៉ាណែត
ត្រួតពិនិត្យដោយ www.health.com.kh