ថ្នាំបំបាត់ការតឹងច្រមុះ ដោយមិនមានវេជ្ជបញ្ជា អាចជួយសម្រួលការពិបាកដកដង្ហើមបាន ប៉ុន្តែយកល្អគួរតែប្រើវាឲ្យបានត្រឹមត្រូវផងបើសិនជាមិនចង់ឲ្យមានផលរំខានចំពោះសុខភាព។
ជាមួយគ្នានេះដែរ ក្រុមការងារ www.health.com.kh សូមណែនាំនូវគន្លឹះខ្លះៗនៅពេលសម្រេចចិត្តប្រើថ្នាំប្រភេទនេះ៖
- ចូរអាន និងធ្វើទៅតាមការណែនាំនៃការប្រើថ្នាំនេះផង
- មិនត្រូវប្រើវាលើសកម្រិតនៃការណែនាំឲ្យប្រើឲ្យសោះ
- ចូរយកវាពិគ្រោះជាមួយគ្រូពេទ្យដើម្បីឲ្យប្រាកដថា ថ្នាំនេះមានសុវត្ថិភាពក្នុងការប្រើជាមួយថ្នាំផ្សេងៗទៀតបាន
- មិនត្រូវប្រើថ្នាំបំបាត់ការតឹងច្រមុះច្រើនមុខចូលគ្នាក្នុងពេលតែមួយឡើយ
- ចូរកុំភ្លេចទាក់ទងទៅគ្រូពេទ្យ ឬឱសថការីបើសិនជាអ្នកមានចម្ងល់អំពីការប្រើថ្នាំនេះ
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ healthday
ត្រួតពិនិត្យដោយ www.health.com.kh