រកមើលឯកសារ ឬអ្វីដែលអ្នកគួរដឹងថាតើ នឹងមានរឿងអ្វីកើតឡើងខ្លះ ក្នុងមួយរយៈពេលមានផ្ទៃពោះ
ឯកសារ ឬសៀវភៅដែលអ្នកកំពុងអានឥឡូវនេះ នឹងផ្តល់ឲ្យអ្នកនូវអារម្មណ៍ថាតើនឹងមានអ្វីកើតឡើងក្នុងការមានផ្ទៃពោះដំបូងរបស់អ្នក ហើយថាតើអ្នកគួររំពឹងអ្វីទៀត? ចូរត្រួតពិនិត្យ និងសម្រេចចិត្តឡើងវិញនៅប៉ុន្មានខែខាងមុខ ជាមួយនឹងទិដ្ឋភាពទូទៅការមានផ្ទៃពោះ ប្រសិនបើអ្នកមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការមានកូន។
ត្រួតពិនិត្យមើលការងារ ស្ថានភាពគ្រួសារ និងហិរញ្ញវត្ថុរបស់អ្នក
ជាការពិត ការមានកូនទាមទារការចំណាយ និងប្រាក់កាស់ច្រើន។ ចូរសិក្សាពីការងារ និងលទ្ធភាពរបស់អ្នកក្នុងការមានកូន ដើម្បីទទួលបានអារម្មណ៍ថា អ្នកមានសុវត្ថិភាព និងអាចចិញ្ចឹមកូនបានល្អ។
ធ្វើបញ្ជីការងារត្រូវធ្វើ
តើអ្នកជាអ្នករៀបផែនការឬទេ? តើអ្នកចង់បានព័ត៌មានលម្អិតទេ? ចូរបង្កើតមើលផែនការឲ្យបានច្បាស់លាស់ ពេលអ្នកមានកូន និងក្រោយពេលសម្រាល ដើម្បីត្រៀមសមាជិក ថវិការ និងជាពិសេសការមើលថែទាំកូនក្រោយសម្រាល៕