ការខាំក្រចកដៃគឺជាអ្វីដែលកើតឡើងលើសពីទម្លាប់អាក្រក់ទៅទៀត ព្រោះវាអាចរំខានដល់សុខភាពមនុស្សយើងបាន។ យ៉ាងណាមិញ ផលរំខានធ្ងន់ធ្ងរនៃការខាំក្រចកលេងអាចមានដូចជា៖
- ការឈឺចាប់ និងហូរឈាមនៅលើស្បែកក្បែៗក្រចកនោះ
- រូបរាងក្រចកកាន់តែអាក្រក់ទៅៗ ដែលវាអាចនឹងកើតឡើងជាប់បើសិនជាអ្នកបន្តខាំក្រចករយៈពេលយូរទៀត
- មានការបង្ករោគនៅក្រចក និងស្បែកក្បែឬនោះ
- មានការបង្ករោគនៅក្នុងមាត់ ឬអញ្ចាញធ្មេញ៕