ថ្នាំផ្សះមិនមែនតែងតែជាអ្វីដែលអ្នក ឬកូនតូចៗរបស់អ្នកត្រូវការដើម្បីព្យាបាលជំងឺរហូតនោះទេ។ ដោយយោងទៅតាមអ្នកជំនាញរបស់ក្រុមការងារ www.heath.com.kh បានឲ្យដឹងថា៖
- ថ្នាំផ្សះមិណអាចព្យាបាលជំងឺផ្តាសាយដែលបណ្តាលមកពីវីរុសឡើយ។ ថ្នាំផ្សះអាចប្រើតែលើករណីជំងឺបង្កឡើងដោយបាក់តេរីតែមួយគត់។
- ការប្រើថ្នាំផ្សះច្រើនជ្រុលអាចបណ្តាលឲ្យបាក់តេរីស៊ាំថ្នាំនេះបាន ហើយក៏មិនមានប្រសិទ្ធភាពនៅពេលព្យាបាលជំងឺដដែលដែរ ទោះបីជាឈឺតិចតួចក៏ដោយ។
- ថ្នាំផ្សះអាចបណ្តាលឲ្យមានផលរំខានតិចតួចដូចជា រាករូស
- ចំពោះស្លេស្តពណ៌បៃតង ឬលឿងអាចជាសញ្ញាមួយនៃការបង្ករោគដោយវីរុស ឬបាក់តេរី។ រោគសញ្ញាដែលមានរយៈពេលច្រើនជាង ១០ថ្ងៃ បូករួមនឹងក្តៅខ្លួនទៀតនោះ អាចមានន័យថា ជាការបង្ករោគដោយបាក់តេរីហើយ។
- មិនមែនការបង្ករោគនៅត្រចៀកទាំងអស់សុទ្ធតែត្រូវការថ្នាំផ្សះដើម្បីព្យាបាលឡើយ ព្រោះមានករណីច្រើនណាស់ដែលវានឹងជាដោយខ្លួនឯងដោយមិនបាច់ព្យាបាលអ្វីទាំងអស់។
- ការឈឺបំពង់ករភាគច្រើនគឺបង្កឡើងដោយវីរុស តែការឈឺបំពង់ករបែប Strep throat គឺត្រូវការថ្នាំផ្សះព្យាបាល។
- មិនត្រូវចែករំលែកថ្នាំផ្សះរបស់អ្នកទៅអ្នកដទៃប្រើឡើយ ចូរប្រើប្រាស់ថ្នាំនេះឲ្យបានគ្រប់ចំនួនទៅតាមវេជ្ជបញ្ជារបស់គ្រូពេទ្យទោះបីជាអ្នកមានអារម្មណ៍ល្អ ឬជាហើយក៏ដោយ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ healthday
ត្រួតពិនិត្យដោយ www.health.com.kh