ខាងក្រោមនេះ គឺជាបញ្ជីនៃយុទ្ធសាស្រ្តចំនួន ៥ ដើម្បីជួយដល់កុមារដែលងាយទទួលរងការប៉ះពាល់ ឬមិនចង់កាត់សក់។
១- មុនកាត់សក់ អ្នកអាចលេងល្បែង ឬហាត់កាត់សក់លេងៗ ដូចជាការធ្វើពុតជាគ្រូពេទ្យពិនិត្យសុខភាព ដោយប្រើឧបករណ៍ស្តាប់បេះដូង ឬយកដៃរបស់អ្នកកាត់សក់ឲ្យគ្នាទៅវិញទៅមក ឬសូម្បីតែសត្វចិញ្ចឹមក៏បានដែរ។
២- ជំនួសឲ្យពាក្យ “កាត់សក់” អ្នកអាចប្រាប់គេវិញថា “តម្រឹមសក់ឲ្យស្អាត” “ធ្វើឲ្យសក់ស្អាត ឬសង្ហារជាងមុន” ឬសួរគេថា “កូនចង់ឲ្យសក់ស្អាតដែរទេ” ជាដើម។
៣- ប្រើរឿងរ៉ាវសង្គម ឬអត្ថប្រយោជន៍នៃការកាត់សក់ ដើម្បីជួយកូនរបស់អ្នកឲ្យកាន់តែច្បាស់អំពីអ្វីដែលនឹងកើតឡើងនៅពេលកាត់សក់។
៤- អានសៀវភៅអំពីការកាត់សក់ ឲ្យកូនស្តាប់។
៥- ឲ្យកូនរបស់អ្នកមើលវីដេអូរបស់កុមារដែលកាត់សក់របស់ពួកគេ (ដូចជាមិត្តភ័ក្ត្រ ឬសូម្បីតែវីដេអូនៅលើ YouTube)។ នេះអាចជួយយកចេញនូវភាពអាថ៌កំបាំង និងការភ័យខ្លាចមួយចំនួន ហើយពួកគេអាចមើលបានច្រើនដងតាមតម្រូវការរបស់ពួកគេ៕