ភ្លៅគឺជាចំនុចសំខាន់សម្រាប់មនុស្សស្រីគ្រប់រូប។ នៅពេលដែលភ្លៅធាត់ម្តងៗ គេតែងតែពិបាកចិត្តខ្លាំងណាស់។ ដូចនេះតើគួរធ្វើដូចម្តេចដើម្បីបំបាត់ភាពសៅហ្មងនេះបាននោះ?
- ពេលបាយហើយអ្នកនឹងអ្នកមិនត្រូវអង្គុយទេ ព្រោះធ្វើឲ្យឈាមដើរមិនបានល្អ ដោយអាចធ្វើឲ្យភ្លៅអ្នកងាយនឹងធំខ្លាំងណាស់។ ដូចនេះ អ្នកគួរតែដើរហាត់ប្រាណ ដើម្បីទទួលបានជើងស្អាត។
- ការមិនចូលចិត្តហាត់ប្រាណមានន័យថាខ្ជិល ក៏ជាកត្តាមួយដែលអាចធ្វើឲ្យភ្លៅអ្នកធំផងដែរ។ ដូចនេះ អ្នកគួរតែចាប់ផ្តើមសាងទម្លាប់ក្នុងការហាត់ប្រាណ ដើម្បីទទួលបានទាំងរាង និងជើងផងដែរ។
- ការឈរពេញមួយថ្ងៃហើយមិនម៉ាស្សាជើង ក៏ជាទម្លាប់ដែលអាចធ្វើឲ្យភ្លៅអ្នកធំផងដែរ។ ដូចនេះ អ្នកមិនគួរតែងតែឈរទេ ទើបមិនធ្វើឲ្យប៉ះពាល់ដល់ជើងអ្នកបាន។
- ការចូលចិត្តពាក់ស្បែកជើងដែលមិនល្មមនឹងជើង ហើយដើរ។ យូរទៅ ជើងអ្នកនឹងមិនស្អាត ព្រោះអ្នកបានសាងទម្លាប់ខុសមួយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីទម្លាប់ ទើបអាចធ្វើឲ្យជើងតូច ហើយស្អាត។
- ការឈរមិនប្រក្រតី ឈរមិនត្រង់ដូចជាឈរវៀចខ្លួនមួយចំហៀងជាដើម។ នៅពេលដែលអ្នកឈរបែបនេះ ភ្លៅអ្នកនឹងមិនស្អាតឡើយ ថែមទាំងអាចធាត់ខ្លាំងទៀតផង។ ដូចនេះអ្នកគួរតែចៀសវាងប្រព្រឹត្តទង្វើខាងលើនេះដើម្បីជើងស្អាតរបស់អ្នក៕