នៅពេលដែលអ្នកអានចំណងជើងនេះ អ្នកនឹងឆ្ងល់ជាខ្លាំងថាហេតុអ្វីគ្រាន់តែចេញញើសសោះក៏អាចបញ្ជាក់ថាអ្នកមានជំងឺដែរ។ ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីកន្លែងដែលអ្នកបែកញើសផ្សេងៗ និងជំងឺដែលអ្នកគួរតែប្រុងប្រយ័ត្ន។
- បើអ្នកតែងតែបែកញើសនៅថ្ងាស នោះប្រហែលជាថ្លើមអ្នកមានបញ្ហាហើយ ដូចនេះអ្នកគួរតែទៅពិនិត្យ ម៉្យាងទៀតអ្នកគួរតែរក្សាចិត្តឱ្យស្ងប់ មិនត្រូវឆាប់ខឹងទេ ហើយត្រូវតែគេងឱ្យបានគ្រប់គ្រាន់ ទើបល្អចំពោះថ្លើមអ្នក។
- បើអ្នកតែងតែចេញញើសនៅច្រមុះ នោះបញ្ជាក់ថាសួតអ្នកមិនសូវល្អ ដូចនេះអ្នកគួរតែយកដៃទាំងពីររបស់អ្នកគោះ និងវៃជើងទាំងពីររបស់អ្នកជារៀងរាល់ថ្ងៃ នោះវានឹងប្រសើរឡើង។
- បើទ្រូងអ្នកឧស្សាហ៍ចេញញើសច្រើន នោះប្រហែលជាក្រពះអ្នកមានបញ្ហាហើយ ដូចនេះអ្នកគួរតែកុំបរិភោគអាហារដែលមានខ្លាញ់ច្រើន អាហារដែលត្រជាក់ និងអាហារដែលរឹង។
- បើក្លៀកអ្នកចេញញើសច្រើនខុសពីធម្មតា នោះប្រហែលជាអ្នកបរិភោគលើសកំណត់ ដូចជា ៖ បរិភោគខ្ទឹមបារាំង ស្លឹកខ្ទឹម និងខ្ទឹមសច្រើនពេក ដូចនេះអ្នកគួរតែបន្ថយពិសារវា រួមទាំងមិនត្រូវពិសារប្រៃពេកទេ ហើយត្រូវតែបរិភោគបន្លែ និងផ្លែឈើឱ្យបានច្រើន។
- បើខ្នងអ្នកបែកញើសច្រើន នោះអាចបញ្ជាក់បានថា អ្នកប្រហែលជានឿយហត់ខ្លាំងពេក ដូចនេះអ្នកមិនត្រូវធ្វើការច្រើនពេកទេ អ្នកត្រូវគេងឱ្យបានគ្រប់គ្រាន់ បរិភោគអាហារដែលមានសារធាតុចិញ្ចឹម ទើបល្អចំពោះសុខភាពអ្នក។
- បើនៅពេលដែលអ្នកភ័យ ហើយអន្ទះសារ ហើយអ្នកតែងតែបែកញើសដៃ និងជើង នោះប្រហែលជាក្រពះអ្នកមានបញ្ហាហើយ ដូចនេះអ្នកគួរតែចៀសវាងកុំបរិភោគរបស់ដែលត្រជាក់ ដូចជា ៖ ការ៉េម និងភេសជ្ជៈដែលត្រជាក់ផ្សេងៗជាដើម៕