ការថើបមានអត្ថប្រយោជន៍ជាច្រើនដែលអ្នកពុំបានដឹង។ដូច្នេះបើសិនជាអ្នកចង់មានសុខភាពល្អអ្នកគួរតែចាប់ផ្តើមសាកល្បងថើបជាមួយនឹងដៃគូរបស់អ្នក។
១.អនាម័យមាត់ធ្មេញ
ការថើបពិតជាជួយបង្កើនអនាម័យមាត់ធ្មេញនិងសម្អាតមាត់របស់អ្នកបានពិតមែន។មិនមែនដោយសារតែអ្នកដុសធ្មេញច្រើនទើបអាចធ្វើឲ្យមានក្លិនមាត់ស្រស់ស្រាយនោះទេការថើបជួយបង្កើនចំនួនទឹកមាត់ដែលអ្នកផលិតដែលជួយសម្អាតបាក់តេរីផ្សេងៗ។
២.កាត់បន្ថយស្ត្រេស
នៅពេលដែលអ្នកថើបនរណាម្នាក់ខួរក្បាលរបស់អ្នកនឹងផលិតOxytocinដោយខ្លួនឯងដែលជាប្រភេទអ័រម៉ូនដែលពាក់ព័ន្ធនឹងការស្និទស្នាលនិងជិតដិត។វាមិនត្រឹមតែធ្វើឲ្យអ្នកចង់ថើបគេច្រើនជាងនេះទៀតប៉ុណ្ណោះទេវាថែមទាំងជួយកាត់បន្ថយស្ត្រេសនិងប្រឆាំងនឹងCortisol.ដូច្នេះនៅពេលដែលអ្នកស្ត្រេសអ្នកគួរតែសាកល្បងថើបដៃគូរបស់អ្នក។
៣.វាធ្វើឲ្យមានអារម្មណ៍ល្អ
អ្នកប្រាកដជាដឹងថាការថើបធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។នៅពេលដែលអ្នកថើបដោយងប់ងល់វានឹងបង្កើនអ័រម៉ូនSerotoninនិងdopamineនៅក្នុងខួរក្បាលនិងពេញរាងកាយរបស់អ្នក។បើសិនជាអ្នកចង់សើច កាត់បន្ថយស្ត្រេសឬមានអារម្មណ៍ប្រសើរឡើងវិញអ្នកគួរតែសាកល្បងការថើប។