ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលល្អដែលអាចជួយកូនឲ្យមានអនាគតដែលភ្លឺស្វាងបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែអប់រំកូនឲ្យមានចរិតដែលធ្វើអ្វីមួយឲ្យមានផែនការច្បាស់លាស់ ព្រោះផែនការទាំងនេះ អាចជួយដឹកនាំកូនឲ្យដើរដល់ផ្លូវដែលជោគជ័យ។ ដូចនេះ អ្នកគួរតែធ្វើយ៉ាងណាដើម្បីជួយសាងចរិតនេះដល់កូន ដើម្បីអនាគតរបស់គេ។
2. អ្នកគួរតែបង្រៀនកូនឲ្យក្លាយជាបុគ្គលម្នាក់ដែលនិយាយហេតុផល និងមានចិត្តល្អចំពោះមនុស្សគ្រប់រូប ព្រោះមនុស្សបែបនេះ មិនថាដើរដល់ណាទេ សុទ្ធតែមានមនុស្សតាមជានិច្ច។ ជាពិសេស នឹងមិនដើរដល់ផ្លូវលំបាកឡើយ។
3. ក្នុងនាមជាឪពុកម្តាយម្នាក់ អ្នកគួរតែអប់រំកូនឲ្យមានទម្លាប់ធ្វើការងារដោយខ្លួនឯង មានន័យថា រឿងរបស់កូនគួរតែឲ្យកូនជាអ្នកធ្វើ ដោយអ្នកមិនគួរជួយ ឬធ្វើឲ្យគេទាំងអស់ឡើយ។ ការធ្វើបែបនេះ ដើម្បីឲ្យកូនមានចរិតឯករាជ្យ។
4. ចំណុចសំខាន់ គឺអ្នកគួរតែប្រាប់គេថា របស់អ្នកដទៃមិនគួរយកឡើយ។ នៅពេលដែលកូនគ្មានចរិតលោភលន់ នោះកូននឹងអាចចៀសពីការបរាជ័យ ឬការចាញ់បោកអ្នកដទៃ ព្រោះគេមិនមែនជាមនុស្សដែលលោភ។
5. អ្នកគួរតែអប់រំកូនឲ្យចេះគោរពពេលវេលា ព្រោះវាជារឿងសំខាន់ក្នុងឆាកជីវិតរបស់កូន។ នៅពេលដែលកូនជាបុគ្គលដែលចេះគោរពពេលវេលា នោះគេនឹងអាចទទួលបានជោគជ័យលឿនជាងអ្នកផ្សេង ថែមទាំងអាចរក្សាទំនាក់ទំនងល្អជាមួយអ្នកដទៃទៀតផង។
ចុងក្រោយ អ្នកគួរតែបង្រៀនគេឲ្យចេះស្វែងរកមេរៀនពីកំហុសឆ្គងរបស់គេ ព្រោះវាអាចជួយកូនឲ្យទទួលបានបទពិសោធន៍ដែលគេមិនមានពីមុន។ ដូចនេះ មេរៀនទាំងនេះ នឹងអាចជួយកូនឲ្យកាន់តែរីកចម្រើនទៅមុខបាន ដោយធ្វើឲ្យអនាគតកូនមិនធម្មតាឡើយ៕