អំឡុងពេលមានផ្ទៃពោះ ស្ត្រីភាកច្រើនអាចនឹងផ្លាស់ប្តូរចំណង់អាហារ ដែលអាចនិយាយបានថា ស្អប់របស់ដែលខ្លួនចូលចិត្តញ៉ាំ ឬឃ្លានញ៉ាំរបស់ណាមួយម្តងហើយម្តងទៀត។
ជួនកាល វាហាក់ដូចជាការចង់បានរបស់ស្ត្រីមានផ្ទៃពោះ ត្រូវបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែ ការពិត គឺការប៉ងប្រាថ្នាទាំងនេះមិនមែនជារឿងកំប្លែងនោះទេ ហើយពួកវាពិតជាទទួលរងផលប៉ះពាល់ពី ៥០ ទៅ ៩០ ភាគរយនៃស្ត្រីមានផ្ទៃពោះ។
ការឃ្លានខ្លាំងបែបនេះ គឺពិតប្រាកដណាស់ ហើយវាអាចមានហេតុផលជីវសាស្រ្តដែលវាកើតមានឡើង។
ខាងក្រោមនេះ គឺជាការពន្យល់ខ្លះៗអំពីបញ្ហាឃ្លានរបស់មនុស្សស្រីអំឡុងពេលមានផ្ទៃពោះ ដោយយោងតាមការសិក្សាមួយចំនួន។
១. ទឹកកក
ស្ត្រីដែលមានភាពស្លេកស្លាំង អាចនឹងត្រូវបានគេឃើញថា ទំពារទឹកកក ព្រោះវាអាចជួយបន្ថយការរលាកនៃមាត់ និងអណ្តាត (រោគសញ្ញាទូទៅនៃភាពស្លេកស្លាំង)។
២. សូកូឡា
សូកូឡា – ឬផ្អែមណាមួយសម្រាប់បញ្ហានោះ គឺជាអ្វីដែលស្ត្រីមានផ្ទៃពោះមិនអាចទទួលបានគ្រប់គ្រាន់។
៣. ម្ហូបអាហារហឹរ
ម្ហូបអាហារហឹរ ដូចជាម្រេច ឬម្ទេសក្រហមក្តៅ គឺជាទំនៀមទម្លាប់មួយទៀតក្នុងចំណោមស្ត្រីមានផ្ទៃពោះ។ មូលហេតុមួយដែលស្ត្រីអាចញ៉ាំអាហារដែលហឹរ គឺដោយសារអាហារក្តៅៗ ធ្វើឲ្យចេញញើស និងធ្វើឲ្យត្រជាក់រាងកាយ។
៤. ជ្រក់
ស្ត្រីដែលស្រេកឃ្លានអាហារបែបនេះអាចមានជាតិសូដ្យូមទាប ប៉ុន្តែមិនមានភស្តុតាងជាក់ស្តែងពីនេះទេ។
៥. ដំឡូងបារាំងកំប៉ុង
ដំឡូងបារាំងបំពង ឬកំប៉ុង ត្រូវបានផ្ទុកដោយអំបិល។ ជាថ្មីម្តងទៀត អ្នកអាចមានជាតិសូដ្យូមទាប ប៉ុន្តែ អ្នកទំនងជាចង់បានអ្វីដែលមានជាតិប្រូតេអ៊ីន និងអំបិល។
៦. ផ្លែឈើ
ស្ត្រីមានផ្ទៃពោះមិនប្រាថ្នាចង់ញ៉ាំចំណីអាហារអ្វីនោះទេ (ឆ្ងល់ណាស់!) – ពួកគេប្រាថ្នាចង់បានផ្លែឈើផងដែរ។ ផ្លែឈើ អាចបង្ហាញពីជាតិស្ករក្នុងឈាមរបស់អ្នកមានកម្រិតទាប។
៧. ក្រូចឆ្មារ
វាមិនមែនជាការដែលមិនធ្លាប់ឃើញស្ត្រីមានផ្ទៃពោះដែលញ៉ាំក្រូចឆ្មារមួយផ្លែទាំងមូល ឬបន្ថែមវាទៅក្នុងទឹករបស់ពួកគេឡើយ។ ពីព្រោះអី? គឺការផ្លាស់ប្តូររសជាតិអាហារ។
៨. ការ៉េម
ការញ៉ាំការ៉េម ឬផលិតផលទឹកដោះគោដទៃទៀត គឺជាសញ្ញានៃកម្រិតជាតិកាល់ស្យូមទាប៕