កូនគ្រប់គ្នាសុទ្ធតែមានទម្លាប់បន្ទោបង់ខុសៗគ្នា ប៉ុន្តែមានអាការៈជាច្រើនអាចបញ្ជាក់ថា ពោះវៀនរបស់ពួកគេអាចមានបញ្ហាដែរ។ ឪពុកម្តាយគួរតែនាំកូនទៅជួបពេទ្យបើសិនជា៖
- កូនមានបញ្ហាទល់លាមកយូរជាងមួយសប្តាហ៍ ឬចលនារបស់ពោះមានការឈឺចាប់ខ្លាំង និងត្រូវការប្រឹងខ្លាំងជាងធម្មតាពេលបន្ទោបង់ម្តងៗ
- កូនបន្ទោបង់មកមានឈាមក្នុងលាមក ឬកើតឬសដូងបាត
- កូនចេះតែលេចលាមកទន់ៗមកក្រៅនៅចន្លោះពេលបន្ទោបង់ម្តងៗ
- កូនចេះតែក្អួត ឬហើមពោះជាប់៕