កន្លែងដែលអ្នកចាក់អាំងស៊ុយលីនអាចជាបញ្ហាដែរ ដោយសារតែការចាក់កន្លែងខុសៗគ្នាអាចប៉ះពាល់ដល់ប្រសិទ្ធភាពរបស់អាំងស៊ុយលីនបាន។ យកល្អគួរតែធ្វើទៅតាមដំបូន្មានដូចខាងក្រោមនេះ៖
- ចូរយល់ថា តំបន់ដូចជា ក្បាលពោះអាចឲ្យអាំងស៊ុយលីនចូលទៅក្នុងចរន្តឈាមលឿនជាងផ្នែកខាងក្រោយនៃដើមដៃ ភ្លៅ ឬកំប៉េះគូថ។
- ចូរចាក់ថ្នាំខ្លួនឯងនៅកន្លែងដដែលគ្រប់ពេល ដូច្នេះវាពេលវេលាដែលវាត្រូវចូលទៅក្នុងចរន្តឈាមគឺជាប់រហូត។ ប៉ុន្តែមិនត្រូវប្រើប្រាស់កន្លែងចាក់ដដែលពេកទេ។ កន្លែងដែលរឹងប្រហែលជាអាចកើតឡើងបើសិនជាអ្នកប្រើប្រាស់កន្លែងដូចៗគ្នាចាក់អាំងស៊ុយលីនរាល់ដង ដែលធ្វើឲ្យវាមិនសូវមានប្រសិទ្ធភាព។
- ចូរចាក់ថ្នាំនេះមុនញ៉ាំអាហារពេលព្រឹកនៅក្បាលពោះ និងម្តងទៀតនៅភ្លៅមុនអាហារពេលយប់
- ចូរសួរគ្រូពេទ្យបើសិនជាអ្នកមិនច្បាស់ថាកន្លែងណាដែលល្អបំផុតក្នុងការចាក់អាំងស៊ុយលីន៕