ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលបុរសងាយមានស្រី ឬជនទី៣ជាទីបំផុត។ តើមានអ្វីខ្លះទៅ?
1. មនុស្សប្រុសដែលមានជំនឿចិត្ត និងទំនុកចិត្តខ្ពស់ចំពោះខ្លួនឯង ថានឹងមិនមានជនទី៣ ដោយស្មោះតែនារីម្នាក់ ជាបុគ្គលដែលងាយមានស្រីផ្សេងណាស់ ព្រោះទំនុកចិត្តមួយនេះ មិនមានកម្លាំងគ្រប់គ្រាន់ក្នុងការគ្រប់គ្រងមនុស្សប្រុសក្នុងការមិនចាប់អារម្មណ៍លើឥទ្ធិពលរបស់ស្រីស្អាតឡើយ។
2. បុរសដែលមានមិត្តភក្តិជាជនខិលខូច ដោយលួចមានស្រីក្រៅ នឹងអាចជះឥទ្ធិពលលើមនុស្សប្រុសម្នាក់ដែលមានចិត្តស្មោះ។ នៅពេលដែលគេដើរច្រើនជាមួយបុរសសាវ៉ា នោះគេនឹងអាចក្លាយជាមនុស្សប្រុសដែលអាចក្បត់នារីដែលគេស្រឡាញ់បានដោយមិនដឹងខ្លួន។
3. នៅពេលដែលមនុស្សប្រុសម្នាក់មិនអាចទទួលបានតម្រូវការដែលគេចង់បានពីអ្នក នោះគេនឹងអាចទៅរកក្រៅដើម្បីបំពេញអ្វីដែលគេចង់បាន។ ដូចនេះ ក្នុងពេលនេះហើយ ដែលជាពេលដែលគេទៅរកស៊ីនៅក្រៅ ដោយបិតបាំងអ្នក។
4. ប្រសិនជាបុរសម្នាក់ អាចរកឃើញភាពសប្បាយរីករាយរបស់គេលើខ្លួនស្រីផ្សេង នោះជាពេលដែលគេចាប់ផ្តើមបែកចិត្តពីអ្នកហើយ ព្រោះគេគិតថា គេនៅជាមួយអ្នកនឹងមិនមានសុភមង្គលជាងនៅជាមួយស្រីផ្សេងឡើយ។
5. ក្នុងកន្លែងការងារ ក៏ជាកន្លែងដែលគ្រោះថ្នាក់ដែរ ព្រោះបើគេជួបនឹងស្រីស្អាត ហើយអាចជួយគេក្នុងការងារបាន នោះនារីម្នាក់នឹងអាចក្លាយជាជនទី៣រវាងអ្នកទាំងពីរបាន។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ ទើបអ្នកអាចរក្សាចិត្តគេជាប់បាន៕