បើសិនជាអ្នកមានបញ្ហារលាកសន្លាក់ នោះអ្នកប្រហែលជាអាចមានរបៀបនៃការឈឺចាប់ខ្លាំង គាំងសន្លាក់ ហើម និងក្តៅនៅសន្លាក់ដែលមានបញ្ហានោះ ហើយរឿងនេះអាចកើតឡើងនៅពេលភ្ញាក់ពីគេងព្រឹកឡើង ឬក្រោយពីធ្វើការងារអ្វីច្រើន។ ហើយបើសិនជាអ្នកដឹងងអំពីផលរំខាននៃការលេបថ្នាំបំបាត់ការឈឺចាប់ទៀតនោះ អ្នកពិតជាចង់ស្វែងរកអ្វីផ្សេងដើម្បីដោះស្រាយការឈឺសន្លាក់នេះហើយ។
ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញអំពីការព្យាបាលការឈឺសន្លាក់ដោយខ្លួនឯងនៅផ្ទះ ជាមួយនឹងវិធីមួយចំនួន តែវាអាចនឹងស្តាប់ទៅចម្លែកមិនខាន ប៉ុន្តែការដែលសាកល្បងធ្វើក៏មិនប៉ះពាល់អ្វីដល់សុខភាពដែរ។
ញ៉ាំទឹកដំឡូងបារាំង
ទឹកដំឡូងបារាំងត្រូវបានស្រ្តីជាច្រើនប្រាស់ដើម្បីថែរក្សាសម្រស់ ជាពិសេសការលុបបំបាត់ស្នាមរន្ធញើសធំៗលើស្បែក ស្បែកមានជាតិប្រេងច្រើន និងភាពខ្មៅៗក្រោមភ្នែកតែម្តង។ តើអ្នកមានដឹងទេថា វាក៏មានប្រយោជន៍ចំពោះការឈឺសន្លាក់ដែរ។ បើសិនជាអ្នកចង់សាកល្បង អ្វីដែលអ្នកគួរធ្វើគឺ យកដំឡូងបារាំងមួយម៉ោង ហើយលាងវាឲ្យស្អាត រួចចិតសម្បកចោល។ ចូរកាត់វាជាចំណិតស្តើងៗ រួចពូតវាយកតែទឹក ហើយទុកក្នុងទូរទឹកកក។ រយៈពេលមួយថ្ងៃក្រោយ ចូរញ៉ាំទឹកនេះម្តងក្នុងមួយថ្ងៃ។ យកល្អគួរតែញ៉ាំនៅពេលពោះទទេរ។
ញ៉ាំទឹកដោយប្រើពែងធ្វើពីទងដែង
គ្រប់ពេលដែលអ្នកត្រូវការញ៉ាំទឹកកក តែខ្ញី តែបៃតង ឬ កាហ្វេ យកល្អគួរតែប្រើប្រើពែងដាក់ញ៉ាំដែលធ្វើពីទងដែង ព្រោះវាអាចជួយអ្នកបំបាត់ការរលាកសន្លាក់បាន។ អ្នកខ្លះដែលកំពុងតែឈឺសន្លាក់ និយាយថា ការពាក់ចិញ្ចៀន ឬកញ្ចាប់អបប្រអប់ដៃដែលធ្វើពីទងដែង ត្រូវបានគេចាត់ទុកថាជួយបន្ថយអាការៈនៃការឈឺសន្លាក់បានច្រើនបំផុត។ នេះអាចដោយសារតែជាតិទងដែងអាចចូលទៅក្នុងពោះ ឬជ្រៀបតាមស្បែក។
ឲ្យឃ្មុំទិច
យកទៅតាមអ្នកថែឃ្មុំបានឲ្យដឹងថា ពួកគេកម្រនឹងមានបញ្ហារលាកសន្លាក់ណាស់។ បើយោងទៅតាមអំណះអំណាងនេះតែមួយមុខ មនុស្សជាច្រើនចាប់ផ្តើមផញ្ជាប់ទាំនាក់ទំនងទៅនឹងការពិតថា អ្នកថែឃ្មុំប្រាកដថាតែងតែត្រូវបានឃ្មុំទិចហើយ។ ពិតណាស់ អ្នកវិទ្យាសាស្រ្តនិយាយថា រឿងនេះអាចនឹងមានប្រសិទ្ធភាពមែន ដោយសារតែ ទ្រនិចរបស់ឃ្មុំមានសមត្ថភាពគ្រប់គ្រងការរលាកបាន។ ហើយនៅពេលការរលាកត្រូវបានកាត់បន្ថយ ការឈឺចាប់ និងគាំងសន្លាក់ដោយសារតែការរលាកសន្លាក់អាចនឹងបាត់ទៅវិញ ឬត្រូវបានថយចុះ។ យ៉ាងណាមិញ គេនៅតែមិនទាន់ច្បាស់ថា តើអ្នកដែលរលាកសន្លាក់គួរតែឲ្យឃ្មុំទិចញឹកញាប់ប៉ុណ្ណាទើបអាចបន្ថយការរលាកសន្លាក់បាន។ ពិតណាស់ ការព្យាបាលការរលាកសន្លាក់ដ៏ចម្លែកនេះមិនត្រូវបានគេធ្វើឡើយ ជាពិសេសអ្នកដែលមានបញ្ហាអាឡែហ្ស៊ីនឹងទ្រនិចឃ្មុំតែម្តង៕