PMS គឺជាពាក្យបច្ចេកទេស សម្រាប់រោគសញ្ញានានាដែលស្ត្រីអាចជួបប្រទះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ មុនពេលស្ត្រីមកឈាមរដូវប្រចាំខែ។ ស្ត្រីភាគច្រើនមានបញ្ហា PMS នេះ នៅចំណុចមួយចំនួនក្នុងជីវិតរបស់ពួកគេ។ ប្រសិនបើអ្នកគិតថាវាប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃរបស់អ្នក សូមពិគ្រោះជាមួយនឹងគ្រូពេទ្យរបស់អ្នក។
PMS មានសញ្ញាអ្វីខ្លះគួរឲ្យកត់សម្គាល់?
រោគសញ្ញារបស់ស្ត្រីម្នាក់ៗខុសគ្នា និងអាចប្រែប្រួលពីមួយខែទៅមួយខែ។ រោគសញ្ញាទូទៅនៃ PMS រួមមាន ៖
• ការប្រែប្រួលអារម្មណ៍
• មានអារម្មណ៍មួរម៉ៅ មិនសប្បាយចិត្ត ថប់បារម្ភ ឬឆាប់ខឹង
• អស់កម្លាំង ឬពិបាកគេង
• ហើមពោះ ឬឈឺពោះ
• តឹងណែសុដន់
• ឈឺក្បាល
• មានបញ្ហាសក់ ឬស្បែក
• ការផ្លាស់ប្តូរចំណង់អាហារ និងចំណង់ផ្លូវភេទ។
គេមិនបានយល់ច្បាស់ថាហេតុអ្វី បានជាស្ត្រីមានបញ្ហា PMS នេះឡើយ។ ប៉ុន្តែ វាអាចបណ្តាលមកពីការប្រែប្រួលកម្រិតអ័រម៉ូនរបស់ស្ត្រី ក្នុងអំឡុងពេលវដ្តរដូវ។ ស្ត្រីខ្លះអាចទទួលរងផលប៉ះពាល់ច្រើនជាងស្ត្រីខ្លះទៀត។
ដូច្នេះ ចូរប្រញាប់ទៅជួបគ្រូពេទ្យ ប្រសិនបើអ្នកមានចម្ងល់ ឬសង្ស័យថាអាការៈរបស់ខ្លួនឯងធ្ងន់ធ្ងរខ្លាំង៕