តើអ្វីទៅហៅថាជំងឺអ៊ុតស្វាយ?
ជំងឺអ៊ុតស្វាយគឺជាការបង្ករោគដោយវីរុសដែលធ្វើអោយស្បែកទៅជារមាស់ និងមានពងបែកទៀតផង។ ជំងឺនេះឆ្លងសាហាវខ្លាំងណាស់។ ភាគច្រើន អ្នកកើតជំងឺអ៊ុតស្វាយមានអាការៈមិនធ្ងន់ធ្ងរនោះទេ។ ជំងឺអ៊ុតស្វាយច្រើនតែចេញរោគសញ្ញារយៈពេល ៥ទៅ១០ថ្ងៃ។
ពេលណាដែលសង្ស័យថាអ្នកមានជំងឺអ៊ុតស្វាយ?
ចំពោះកន្ទួលរបស់ជំងឺអ៊ុតស្វាយវិញគឺងាយស្រួលកត់សម្គាល់ខ្លាំងណាស់។ សញ្ញាផ្សេងៗទៀតប្រហែលជាមានរយៈពេលមួយ ទៅពីរថ្ងៃមុនពេលចេញកន្ទួលដូចជា៖
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
- ក្តៅខ្លួន
- មិនឃ្លានអាហារ
- ឈឺក្បាល
- អស់កម្លាំង និងមានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន
[/expander_maker]
នៅពេលជំងឺអ៊ុតស្វាយចេញកន្ទួលរបស់វាហើយ វានឹងត្រូវឆ្លងកាត់បីដំណាក់កាលទៀត៖
- ឡើងកន្ទួលពណ៌ផ្កាឈូក ឬក្រហម ដែលអាចបែកបាន
- ជាតិទឹកនឹងកើតមាននៅក្នុងកន្ទួលនោះក្លាយទៅជាពងបែករយៈពេលមួយថ្ងៃមុនពេលវាបែក
- ក្រោយពេលពងទឹកនោះបែកហើយ វានឹងទៅជាគ្រាម ហើយក៏ត្រូវចំណាយពេលច្រើនដើម្បីអោយជាវិញដែរ។
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
ដូច្នេះដំណាក់កាលកន្ទួលទាំងបីនេះ (កន្ទួល, ពងបែក និងដំបៅដោយសារពងបែក) កើតមានក្នុងពេលតែមួយនៅថ្ងៃទីពីរនៃការចេញកន្ទួល។ អ្នកជំងឺអាចចម្លងវីរុសប្រភេទនេះទៅអោយអ្នកដទៃបានក្នុងរយៈពេល ៤៨ម៉ោងមុនពេលចេញកន្ទួល។ជាទូទៅ ជំងឺនេះកើតមានជាលក្ខណៈតិចតួចចំពោះក្មេងមានសុខភាពល្អ។ ចំពោះករណីធ្ងន់ធ្ងរវិញ កន្ទួលរមាស់អាចនឹងរាលដាលពេញខ្លួន ហើយដំបៅអាចនឹងកើតក្នុងបំពង់ក, ភ្នែក និងកន្លែងដែលមានសំណើមដូចជា បង្ហួរនោម, រន្ធគូថ និងទ្វារមាស។
[/expander_maker]
ជំងឺអ៊ុតស្វាយបង្កឡើងដោយសារអ្វី?
ជំងឺអ៊ុតស្វាយបង្កឡើងដោយវីរុសមួយប្រភេទឈ្មោះថា Varicella-Zoster ដែលមានអត្រានៃការឆ្លងខ្ពស់ និងអាចចម្លងទៅមនុស្សម្នាក់ទៀតបានយ៉ាងលឿន។
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
វីរុសនេះចម្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងកន្ទួលរបស់វា ឬទឹកមាត់ដែលចេញពីការក្អក ឬការកណ្តាសរបស់អ្នកជំងឺ។
អ្នកនឹងប្រឈមមុខនឹងជំងឺអ៊ុតស្វាយកាន់តែខ្លាំងបើសិនជាអ្នក៖
- មិនទាន់កើតជំងឺអ៊ុតស្វាយ
- មិនបានចាក់វ៉ាក់សាំងការពារជំងឺអ៊ុតស្វាយ
- រស់នៅជាមួយកូនក្មេង
មនុស្សភាគច្រើនដែលបានចាក់វ៉ាក់សាំងការពារជំងឺអ៊ុតស្វាយ ឬធ្លាប់កើតជំងឺនេះហើយគឺមិនអាចកើតជំងឺនេះម្តងទៀតឡើយ។
[/expander_maker]
ធ្វើដូចម្តេចដើម្បីកុំឲ្យកើតជំងឺអ៊ុតស្វាយ?
ជំងឺអ៊ុតស្វាយអាចបង្ការបានដោយការចាក់វ៉ាក់សាំងជំងឺអ៊ុតស្វាយ។
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
អ្នកជំនាញជាច្រើន បានប៉ាន់ស្មានថា វ៉ាក់សាំងនេះអាចការពារជំងឺអ៊ុតស្វាយរហូតដល់ ៩៨ភាគរយឯណោះនៅពេលទទួលបានពីរដង។ នៅពេលវ៉ាក់សាំងមិនផ្តល់នូវការការពារពេញលេញ វាក៏អាចបន្ថយភាពធ្ងន់ធ្ងរនៃជំងឺនេះដែរ។
បើសិនជាអ្នកធ្លាប់មានជំងឺអ៊ុតស្វាយរួចហើយ អ្នកមិនបាច់ចាក់វ៉ាក់សាំងទៀតឡើយ។ ករណីជំងឺអ៊ុតស្វាយច្រើនតែធ្វើឲ្យមនុស្សបង្កើតជាប្រព័ន្ធភាពស៊ាំដើម្បីប្រឆាំងនឹងជំងឺនេះអស់មួយជីវិតទៅហើយ។ វ៉ាក់សាំងការពារជំងឺអ៊ុតស្វាយមិនត្រូវបានណែនាំឲ្យប្រើលើ៖
- ស្រ្តីមានផ្ទៃពោះ
- អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយដូចជា អ្នកផ្ទុកមេរោគអេដស៍ ឬអ្នកកំពុងប្រើថ្នាំធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ
- អ្នកដែលមានប្រតិកម្មជាមួយនឹង Gelatin ឬថ្នាំផ្សះ Neomycin។
[/expander_maker]
វិធីបញ្ជាក់ថាអ្នកមានជំងឺអ៊ុតស្វាយ
ជាទូទៅ គ្រូពេទ្យអាចនឹងធ្វើរោគវិនិច្ឆ័យដឹងថាជំងឺអ៊ុតស្វាយតាមរយៈការសម្គាល់ទៅលើកន្ទួលរមាស់ដែលកើតលើស្បែកតែម្តង។
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
បើសិនជាមានអ្វីជាការសង្ស័យ ឬមិនច្បាស់រោគវិនិច្ឆ័យនោះ គេអាចធ្វើតេស្តបញ្ជាក់នៅមន្ទីរពិសោធន៍ទៀតដូចជា ការធ្វើតេស្តឈាម ឬបណ្តុះមេរោគរកមើលវីរុសអ៊ុតស្វាយ។
[/expander_maker]
ពេលណាត្រូវជួបគ្រូពេទ្យ
បើសិនជាអ្នកសង្ស័យថាអ្នក ឬកូនមានជំងឺអ៊ុតស្វាយហើយ ចូរពិគ្រោះជាមួយគ្រូពេទ្យ។
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
គាត់ច្រើនតែអាចធ្វើរោគវិនិច្ឆ័យជំងឺអ៊ុតស្វាយបានតាមរយៈការពិនិត្យទៅលើកន្ទួល និងសម្គាល់ទៅលើវត្តមានសញ្ញាដែលជាប់ពាក់ព័ន្ធ។ គ្រូពេទ្យអាចនឹងចេញជាថ្នាំដើម្បីបន្ថយភាពធ្ងន់ធ្ងររបស់ជំងឺនេះ និងព្យាបាលលើផលវិបាករបស់វាទៀតបើសិនជាករណីចាំបាច់។ ជាមួយគ្នានេះដែរ ចូរប្រាកដថាអោយគ្រូពេទ្យដឹងផងបើសិនជាអ្នកមានផលវិបាកដូចខាងក្រោមនេះ៖
- កន្ទួលរមាស់រាលដាលដល់ភ្នែកម្ខាង ឬទាំងសងខាង
- កន្ទួលនោះក្រហមខ្លាំង, ក្តៅខ្លាំង ឬតឹងខ្លាំង ដែលវាជាសញ្ញាបញ្ជាក់អំពីការបង្ករោគលើស្បែកដោយសារបាក់តេរី។
- មានសញ្ញាពាក់ព័ន្ធដូចជា វិលមុខ, វង្វេងវង្វាន់, បេះដូងដើរញាប់, ពិបាកដកដង្ហើម, ញ័រសាច់, សាច់ដុំរាងកាយធ្វើការមិនបាន, ក្អកកាន់តែខ្លាំង, ក្អួត, រឹងក ឬក្តៅខ្លួនខ្លាំង ៣៩ អង្សាសេ។
[/expander_maker]
អ្នកអាចមានដំណោះស្រាយអ្វីនៅផ្ទះដើម្បីប្រឆាំងនឹងជំងឺអ៊ុតស្វាយ?
ដើម្បីជួយបំបាត់រោគសញ្ញានៃករណីជំងឺអ៊ុតស្វាយដែលគ្មានផលរំខាន អ្នកគួរតែធ្វើតាមរបៀបដូចខាងក្រោមនេះ៖
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
កុំអេស
ការអេសអាចធ្វើអោយកើតជាសន្លាក, បន្ថយការជារបស់របួស និងបង្កើនការប្រឈមការបង្ករោគជាច្រើនទៀត។ បើសិនជាកូនអ្នកមិនអាចឈប់អេសទេ៖
- អោយកូនពាក់ស្រោមដៃ ជាពិសេសនៅពេលយប់
- កាត់ក្រចកដៃ
បំបាត់ការរមាស់ និងសញ្ញាផ្សេងៗទៀត
កន្ទួលដោយសារតែជំងឺអ៊ុតស្វាយអាចបណ្តាលអោយរមាស់ខ្លាំង និងបែកពងទឹកបាន។ ដូច្នេះហើយវាអាចនឹងមានបញ្ហាមិនស្រួលក្នុងខ្លួន, ក្តៅខ្លួន, ឈឺក្បាល និងអស់កម្លាំង។ ដើម្បីបំបាត់បញ្ហានេះ អ្នកអាចសាកល្បងដូចខាងក្រោមនេះ៖
- ញ៉ាំអាហារទន់ៗបើសិនជាមានដំបៅក្នុងមាត់
- ប្រើថ្នាំប្រឆាំងអាឡែហ្ស៊ី
- ថ្នាំ Acetaminophen (Tylenol) ឬ Ibuprofen (Advil, Motrin IB) សម្រាប់អាការៈក្តៅខ្លួនតិចតួច។
កុំអោយកូនប្រើថ្នាំអាស្ពីរីនលើអ្នកដែលកើតជំងឺអ៊ុតស្វាយព្រោះវាអាចនាំអោយកើតជំងឺធ្ងន់ធ្ងរបានឈ្មោះថា Reye’s Syndrome។ កុំព្យាបាលការក្តៅខ្លួនដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យ។
[/expander_maker]
គ្រូពេទ្យព្យាបាលជំងឺអ៊ុតស្វាយយ៉ាងដូចម្តេច?
ជាធម្មតាជំងឺអ៊ុតស្វាយមិនទាមទារអោយមានការព្យាបាលឡើយ។
[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]
គ្រូពេទ្យប្រហែលជាចេញថ្នាំប្រឆាំងនឹងអាឡែហ្ស៊ីដើម្បីបំបាត់ការឈឺចាប់។ ប៉ុន្តែករណីភាគច្រើន ជំងឺនេះតម្រូវអោយកើតមួយរយៈពេលវាតែម្តង។
បើសិនជាអ្នកប្រឈមនឹងផលវិបាករបស់ជំងឺនេះខ្លាំង
សម្រាប់អ្នកដែលប្រឈមនឹងផលវិបាកខ្លាំង គ្រូពេទ្យនឹងចេញថ្នាំពន្លឿនរយៈពេលនៃការបង្ករោគ និងបន្ថយការប្រឈមនឹងផលវិបាករបស់វាដែរ។ ថ្នាំទាំងនោះជាប្រភេទថ្នាំប្រឆាំងវីរុសដែលមានដូចជា Acyclovir (Zovirax) ឬ ថ្នាំផ្សេងមួយទៀតហៅថា Immune Globulin Intravenous (IGIV)។ ថ្នាំទាំងនេះអាចបន្ថយភាពធ្ងន់ធ្ងររបស់ជំងឺអ៊ុតស្វាយបាននៅពេលប្រើក្នុងរយៈពេល ២៤ម៉ោងក្រោយចេញកន្ទួលរមាស់ដំបូង។ ថ្នាំប្រឆាំងនឹងវីរុសផ្សេងៗទៀតដូចជា Valacyclovir (Valtrex) និង Famciclovir (Famvir) ក៏អាចបន្ថយភាពធ្ងន់ធ្ងររបស់ជំងឺនេះបានដែរ ប៉ុន្តែវាអាចប្រើបានតែលើមនុស្សធំប៉ុណ្ណោះ។ ករណីខ្លះ គ្រូពេទ្យប្រហែលជាចេញជាវ៉ាក់សាំងការពារជំងឺអ៊ុតស្វាយដែរក្រោយពីប៉ះពាល់នឹងវីរុសនេះរួច ព្រោះដើម្បីកុំអោយជំងឺនេះមានសភាពកាន់តែធ្ងន់ធ្ងរថែមទៀត។
ការព្យាបាលផលវិបាក
បើសិនជាផលវិបាកពិតជាកើតមានមែន គ្រូពេទ្យនឹងកំណត់ទៅលើការព្យាបាលណាមួយដែលសមរម្យជាមិនខាន។ ការព្យាបាលការបង្ករោគនៅស្បែក និងជំងឺរលាកសួតប្រហែលជាត្រូវប្រើថ្នាំអង់ទីប៊ីយ៉ូទិច៕
[/expander_maker]