តើអ្នកជាមនុស្សមានប្រតិកម្មជាមួយនឹងពិសរបស់សត្វឃ្មុំ និងធ្លាប់ត្រូវបានឃ្មុំទិចទេ? បើសិនជាចឹងមែន បើមិនបានអានអត្ថបទនេះទេ អ្នកនឹងងាយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផ្នែកសង្គ្រោះបន្ទាន់ខ្លាំងណាស់។ យ៉ាងណាមិញ បើសិនជាអ្នកមិនទាន់បានឃ្មុំទិចទេ យកល្អគួរតែអានអត្ថបទនេះបន្ថែមទៅ ព្រោះថា ខ្ញុំនឹងបង្ហាញនូវវិធីមួយចំនួនដែលអ្នកអាចធ្វើខ្លួនឯងបានដើម្បីបន្ថយការឈឺចាប់ និងការរលាកនានាដែលទាក់ទងនឹងឃ្មុំតិច។
ស្អំទឹកកក
វិធីសាស្រ្តដែលលឿនបំផុតដើម្បីដោះស្រាយបញ្ហាឈឺចាប់ និងការរលាកដែលជាប់ទាក់ទងនឹងការឃ្មុំទិច គឺប្រើដុំទឹកកកសង្កត់ស្អំនៅកន្លែងដែលឃ្មុំនោះទិច។ ភាពត្រជាក់នឹងជួយសម្រួលអារម្មណ៍ឈឺចាប់ដោយសារឃ្មុំទិចបានភ្លាមៗ។ យ៉ាងណាមិញ មិនត្រូវដាក់ដុំទឹកកកជាប់ផ្ទាល់នឹងស្បែកទេ ព្រោះវានឹងធ្វើឲ្យខូចខាតដល់ជាលិកាស្បែកបាន។ អ្វីដែលត្រូវធ្វើ គឺរុំដុំទឹកកកនោះជាមួយកន្សែងសិន។ ប៉ុន្តែមិនត្រូវស្អំទឹកកកនៅលើកន្លែងឃ្មុំទិចលើសពី ៣០វិនាទីក្នុងមួយដងឡើយ ព្រោះវាអាចបង្កជាផលវិបាកច្រើនបាន។
លាបថ្នាំដុសធ្មេញ
ជាឬអត់ថា របៀបដែលអ្នកប្រើរាល់ថ្ងៃដើម្បីសម្អាតធ្មេញ ក៏អាចប្រើដើម្បីបំបាត់ការឈឺចាប់ដោយសារឃ្មុំទិច និងការហើមភ្លាមៗបានដែរ នោះគឺថ្នាំដុសធ្មេញ។ ក្រោយពីលាបរួច អ្នកក៏មិនចាំបាច់លាងជម្រះវាចេញដែរ ហើយបើអ្នកត្រូវចេញទៅខាងក្រៅ អ្នកគ្រាន់តែប្រើបង់រុំពីលើថ្នាំដុសធ្មេញនោះគឺជាការស្រេច។ យកល្អគួរតែលាបថ្នាំដុសធ្មេញនេះពីរបីដងក្នុងមួយថ្ងៃ រហូតដល់លែងមានអារម្មណ៍ឈឺចាប់ ក្រហម និងរលាកទៀត។
ត្រដុសខ្ទឹមស និងអំបិល
គ្រឿងផ្សំធ្វើម្ហូបទាំងពីរនេះត្រូវបានគេរកឃើញថាមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគ។ ហេតុដូច្នេះហើយ ការប្រើវាទាំងពីរនេះចូលគ្នា នឹងក្លាយទៅជាឱសថព្យាបាលបញ្ហាឃ្មុំទិចយ៉ាងឆ្លាតវៃ។ អ្វីដែលអ្នកគួរធ្វើគឺ ដំបំបែកខ្ទឹមសមួយកំប៉ឹសស្រស់ ហើយកិនឲ្យម៉ត់។ បន្ទាប់មកលាយអំបិលមួយស្លាបព្រាកាហ្វេចូលគ្នា។ ចូរប្រើប្រាស់ចុងម្រាមដៃផ្តិតល្បាយនេះ ហើយយកទៅលាបលើកន្លែងដែលឃ្មុំទិច។ ក្រោយពីលាបរួច អ្នគអាចប្រើបង់ស្អិតបិតពីលើបាន។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពល្អ គួរតែលាយគ្រឿងផ្សំទាំងពីរនេះទុកបាន ២៤ម៉ោងសិន ចាំប្រើ៕