នៅពេលដែលអ្នកទាំងពីរដើរដល់ផ្លូវទាំង៦នេះ អ្នកគួរតែត្រៀមចិត្តទុកជាមុនហើយ ព្រោះបើដើរចុះទៅទៀត អ្នកទាំងពីរមិនអាចរស់នៅជាមួយគ្នាបានសុភមង្គលឡើយ។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកទាំងពីរមើលមិនឃើញអនាគតរបស់អ្នក ហើយមិនខ្វាយខ្វល់ពីអនាគតនោះ មានន័យថា អ្នកទាំងពីរគ្មានមនោសញ្ចេតនានឹងគ្នាទៀតឡើយ។ ដូចនេះ អ្នកគួរតែដើរចេញ ទើបល្អចំពោះអ្នកទាំងពីរ។
2. នៅពេលដែលអ្នកគ្មានចិត្តអំណត់ចំពោះគ្នា ដោយតែងតែច្រលោតដាក់គ្នា នោះអ្នកមិនស័ក្តិសមក្នុងការរស់នៅជាមួយគ្នាឡើយ ព្រោះស្នេហាមួយគឺត្រូវការការអធ្យាស្រ័យ ចិត្តទូលាយ និងការគោរព ដើម្បីបន្តដើរចុះទៅជាមួយគ្នា។
3. នៅពេលដែលអ្នកមិនអាចធ្វើជាខ្លួនឯង ដោយកែប្រែខ្លួនទាំងអស់ ដើម្បីម្ខាងទៀត មនោសញ្ចេតនានេះមិនអាចយូរអង្វែងឡើយ ហើយក៏មិនងាយអាចទទួលបានសុភមង្គលដែរ។ ដូចនេះ អ្នកគួរតែលែងដៃហើយ។
4. នៅពេលដែលអ្នកតែងតែមិនពេញចិត្តនឹងទង្វើរបស់គូស្នេហ៍អ្នក មានន័យថា មនោសញ្ចេតនាអ្នកកំពុងតែជួបនឹងបញ្ហាហើយ។ ដូចនេះ គួរតែជ្រើសរើសផ្លូវដើរចេញ ទើបអ្នកអាចរកឃើញសុភមង្គលអ្នក។
5. បើអ្នកមិនចំណាយពេលវេលាអ្នកដើម្បីកំដរគេទេ នោះមានន័យថា អ្នកមិនស្រឡាញ់គេទៀតទេ។ ដូចនេះ នៅពេលដែលអ្នកដើរដល់ផ្លូវនេះ អ្នកគួរតែចេញពីគ្នា ទើបល្អចំពោះអ្នកទាំងពីរ។
6. នៅពេលដែលអ្នកស្រឡាញ់គ្នាយូរ ហើយម្ខាងទៀតមិនព្រមបញ្ចេញទំនាក់ទំនងអ្នកទាំងពីរឲ្យអ្នកដទៃបានដឹង មានន័យថា គេមិនទុកអ្នកជាមនុស្សសំខាន់ឡើយ។ ដូចនេះ អ្នកគួរតែពិចារណាដើរចេញទើបល្អចំពោះអ្នកទាំងពីរ៕