ប្រសិនជាអ្នកមិនចង់ទទួលបានក្បាលពោះធំ ទម្លាប់ទាំងឡាយខាងក្រោមនេះ អ្នកគួរតែកែ។ តើមានអ្វីខ្លះទៅ?
- ការផឹកភេសជ្ជ:ដែលមានជាតិហ្គាសច្រើនដូចជាទឹកក្រូចជាដើម នឹងធ្វើឲ្យអ្នកងាយឡើងទម្ងន់ដោយមិនដឹងខ្លួន។ ដូចនេះ ចំពោះអ្នកដែលចូលចិត្តញ៉ាំទឹកក្រូច គួរតែប្រយ័ត្ន ព្រោះបើញ៉ាំជ្រុល រាងអ្នកនឹងរត់អស់ហើយ។
- ការបរិភោគអាហារច្រើនពេកហួសបរិមាណនៃអាហារដែលមនុស្សទូទៅពិសារ។ បើអ្នកបរិភោគដោយមិនកំណត់ឲ្យបានល្អ ដោយចេះតែពិសារ ដោយមិនដឹងខ្យល់ នោះអ្នកនឹងមិនអាចរក្សាក្បាលពោះដ៏ស្អាតរបស់អ្នកបានឡើយ។
- ការបរិភោគអាហារពេលល្ងាចយប់ពេក ធ្វើឲ្យរំលាយអាហារមិនបានល្អទេ។ ដូចនេះ នៅពេលដែលអាហារផ្ទុកច្រើនក្នុងក្រពះ អ្នកនឹងជួបផលវិបាកធំមួយ គឺឡើងទម្ងន់ ដោយមានរាងក្បាលពោះដូចជាជ្រូកអញ្ចឹង។
- ការគេងមិនគ្រប់គ្រាន់ក៏អាចធ្វើឲ្យអ្នកមានក្បាលពោះដែរ។ ដូចនេះ អ្នកគួរតែចូលគេងពីព្រលឹម ហើយគេងឲ្យបានគ្រប់ម៉ោង ទើបអ្នកអាចការពាររាងដ៏ស្អាតរបស់អ្នក ដោយមិនងាយរីកឡើយ។ ដូចនេះអ្នកគួរតែកែចោលទម្លាប់អាក្រក់ទាំងអស់នេះ ដើម្បីកុំឲ្យដុះក្បាលពោះធំ ធ្វើឲ្យខ្មាស់គេឲ្យសោះ៕