ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកស្អាត ដោយមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ?
1. ប្រសិនជាអ្នកមិនញ៉ាំអាហារល្ងាច អ្នកអាចពិសារអាហារផ្សេងៗមុនពេលដល់ពេលល្ងាចបាន ទើបរាងកាយអ្នកមិនបាត់បង់សារធាតុចិញ្ចឹមច្រើនព្រោះតែការមិនបរិភោគអាហារទាំងនេះ។
2. នៅមុនពេលដែលអ្នកចូលគេងមួយម៉ោង អ្នកអាចពិសារទឹកដោះគោ ទឹកសណ្តែក ឬទឹកផ្លែឈើផ្សេងៗ ដើម្បីបំបាត់អាការៈឃ្លានរបស់អ្នក។
3. អ្នកគួរតែចូលគេងពីព្រលឹមនៅពេលដែលអ្នកមិនបរិភោគអាហារពេលល្ងាច ព្រោះបើអ្នកចូលគេងយប់ជ្រៅ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាឃ្លានខ្លាំង។ ដូចនេះ អ្នកគួរតែគេងពីព្រលឹម រួមក្រោកពីព្រលឹម ដើម្បីពិសារអាហារពេលព្រឹកដែលសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹម ទើបអ្នកអាចរក្សារាងស្អាត ដោយមានសុខភាពល្អ។ ដូចនេះ អ្នកអាចសាកល្បងអនុវត្តតាមវិធីខាងក្រោមបាន ដើម្បីរក្សារាងស្អាត និងសុខភាពមាំមួន៕