ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីស្នេហាដែលមិនងាយអាចកសាងជាគ្រួសារបានឡើយ។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលស្នេហាអ្នកមិនមានផែនការវែងឆ្ងាយ ដោយដើរជាមួយគ្នា ដោយគ្មានទិសដៅច្បាស់លាស់ នោះអ្នកមិនអាចរៀបការជាមួយគ្នាបានឡើយ ព្រោះបើអ្នកហ៊ានដើរចូលជីវិតអាពាហ៍ពិពាហ៍ នឹងធ្វើឲ្យអ្នកដើរដល់ផ្លូវបំបែកលឿន។
2. ស្នេហាដែលលាក់កំបាំង មិនហ៊ានបើកចំហរ នឹងមិនងាយអាចទទួលបានជោគជ័យក្នុងពេលក្រោយឡើយ ព្រោះបើបុរសម្នាក់ស្រឡាញ់អ្នកពិត គេនឹងមិនលាក់ស្នេហាអ្នកទាំងពីរមិនឲ្យមនុស្សទាំងអស់ដឹងឡើយ។ ដូចនេះ អ្នកទាំងពីរនឹងអាចដើរដល់ផ្លូវបំបែក ដោយសារតែខាងប្រុសបែកចិត្ត។
3. នៅពេលដែលអ្នកទាំងពីរមិនសូវជួបគ្នា ដោយតែងតែរស់នៅឆ្ងាយពីគ្នា ក៏អាចធ្វើឲ្យប៉ះពាល់ដល់ស្នេហាអ្នកដែរ ដោយមិនងាយដើរចូលជីវិតអាពាហ៍ពិពាហ៍ឡើយ។ ដូចនេះ មិនថាអ្នករវល់យ៉ាងណា ក៏គួរតែឆ្លៀតពេលជួបគ្នាដែរ។
4. ស្នេហាដែលជាជនទី៣ក៏មិនអាចទទួលបានជោគជ័យដែរ ថែមទាំងបរាជ័យ ដោយត្រូវបានមនុស្សដែលនៅជុំវិញខ្លួនស្អប់ខ្ពើមខ្លាំង។ ដូចនេះ អ្នកមិនគួរធ្វើជាជនទី៣ឡើយ ទើបអាចការពារកិត្តិយស និងមុខមាត់ខ្លួនបាន។
5. អ្នកទាំងពីរមិនគួរមានរឿងលាក់នឹងគ្នាឡើយ ព្រោះបើស្នេហាមួយចាប់ផ្តើមដោយការបោកប្រាស់ នោះនឹងអាចសាវសូន្យនៅចុងក្រោយ។ ដូចនេះ បើមានរឿងអ្វី អ្នកគួរតែនិយាយចេញឲ្យអស់ ទើបមិនប៉ះពាល់នៅពេលក្រោយ។
6. នៅពេលដែលស្នេហាអ្នកកើតឡើងដោយគ្មានជម្រើស មានន័យថា អ្នកស្រឡាញ់បុគ្គលម្នាក់ ដោយសារតែគ្មានជម្រើសផ្សេង នឹងអាចធ្វើឲ្យបែកបាក់ក្នុងថ្ងៃណាមួយ ហើយពិបាកអាចកសាងជាគ្រួសារនឹងគ្នាណាស់៕