មានមនុស្សជាច្រើនមិនអាចទទួលបានជោគជ័យក្នុងការសាងមុខរបរគេឡើយ ព្រោះតែគេមានគោលដៅមិនច្បាស់លាស់។ តើមនុស្សប្រភេទណាដែលមិនអាចទទួលបានជោគជ័យនោះ?
1. បុគ្គលដែលធ្វើការងាររបស់ខ្លួនមិនបានល្អ ឬធុញទ្រាន់នឹងការងារបច្ចុប្បន្នរបស់ខ្លួន ហើយរត់ទៅបង្កើតមុខរបរ។ នៅពេលដែលអ្នកមានអារម្មណ៍បែបនេះ ហើយបង្កើតមុខរបរ នោះមុខរបរអ្នកនឹងមិនងាយអាចដើរទៅមុខយ៉ាងជោគជ័យឡើយ។
2. មនុស្សដែលព្រោះតែគ្មានលុយចាយគ្រប់គ្រាន់ ហើយបែរជារត់ទៅបើកក្រុមហ៊ុនទៅវិញ។ វាជារឿងពិបាក នៅពេលដែលគ្មានលុយ ហើយបង្កើតក្រុមហ៊ុន ព្រោះវាងាយធ្វើឲ្យអ្នកបរាជ័យជាខ្លាំង។
3. មនុស្សដែលលោភលន់ ចង់ចំនេញភ្លាមៗក៏មិនអាចដែរ ព្រោះគ្មានការរកស៊ីណាដែលចំនេញលឿននោះទេ។ នៅពេលដែលអ្នកប្រកាន់គំនិតនេះ មុខរបរអ្នកនឹងមិនងាយជោគជ័យឡើយ ដោយងាយដើរដល់ផ្លូវបរាជ័យណាស់៕