ប្រសិនជាអ្នកចង់ឲ្យស្នាំអ៊ុចខ្មៅលើមុខអ្នកប្រែជាសវិញ អ្នកអាចសាកល្បងប្រើរូបមន្តខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
1. អ្នកអាចរកពងមាន់២គ្រាប់ ដោយត្រងយកតែពងទឹកសទេ រួចលាយជាមួយទឹកឃ្មុំបន្តិច ហើយកូរឲ្យសព្វ ដាក់ចូលទូរទឹកកកចំនួនមួយថ្ងៃ។ ក្រោយពេលដែលក្លាសេបានចំនួនមួយថ្ងៃ អ្នកអាចយកចេញមក រួចលាយជាមួយទឹកខ្មេះសក្នុងបរិមាណល្មម ទើបកូរឲ្យសព្វ ហើយទុកចំនួន៣០នាទី។ បន្ទាប់មក អ្នកអាចយកមកលាបលើមុខ ហើយម៉ាស្សាចំនួន១៥នាទី ទើបលាងចេញជាការស្រេច។
2. វិធីមួយទៀត អ្នកអាចយកទឹកខ្មេះស អំបិល និងទឹកលាយចូលគ្នា ក្នុងសមាមាត្រ 9: 3: 1។ ក្រោយពេលដែលអ្នកលាយចូលគ្នារួច អ្នកអាចយកកន្សែងស្អាតមួយដាក់ចូលទៅត្រាំ រួចពូតឲ្យស្ងួត ហើយយកមកជូតមុខ ដោយធ្វើបែបនេះចំនួន២ដងក្នុងមួយថ្ងៃ យប់ និងព្រឹក។ ការធ្វើបែបនេះ អាចធ្វើឲ្យស្បែកអ្នកប្រែជាម៉ត់ ទន់ និងបំបាត់ស្នាមអ៊ុចខ្មៅផងដែរ។ បញ្ជាក់ ចំពោះអ្នកដែលមានស្បែកឆាប់ប្រតិកម្ម គួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងប្រើរូបមន្ត២នេះ។ ចំពោះអ្នកដែលមានស្បែកធម្មតា គួរតែសាកបន្តិចលើស្បែកសិន បើគ្មានបញ្ហា អ្នកអាចប្រើរូបមន្តមួយនេះបាន ទើបមិនប៉ះពាល់ដល់ស្បែកអ្នក៕