ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីជួយអ្នកឲ្យអ្នកអាចចាប់ចិត្តបុរសឲ្យជាប់បាន។ តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកចង់ប្រើសង្សារអ្នកឲ្យធ្វើរឿងអ្វីមួយ អ្នកគួរតែធ្វើឲ្យគេដឹងថាគេមានសារៈសំខាន់ខ្លាំង។ មានន័យថា បើអ្នកចង់ឲ្យគេជួយយួរឥវ៉ាន់ អ្នកគួរតែនិយាយថា “បងជួយយួរអូនបានទេ ព្រោះបងមានកម្លាំងខ្លាំងជាងអូន”។ ការនិយាយបែបនេះ ដើម្បីសរសើរគេថា គេជាបុរសខ្លាំង។ ដូចនេះ គេនឹងអាចសប្បាយចិត្តបាន ហើយមិនថាអ្នកតែងតែប្រើគេទៀតផង។
2. នៅពេលដែលបុរសម្នាក់ធ្វើរឿងគ្រប់យ៉ាងដើម្បីអ្នក អ្នកមិនគួរធ្វើជាមើលមិនឃើញនោះទេ ដោយគួរតែចេះសរសើរគេ ទើបគេអាចស្រឡាញ់អ្នកខ្លាំង ព្រោះអ្នកបានមើលឃើញទឹកចិត្តរបស់គេ ហើយមិនអាចបំភ្លេចបានឡើយ។
3. មានពេលខ្លះ អ្នកគួរតែនិយាយ ឬធ្វើសកម្មភាពមួយចំនួនដែលអាចបង្ហាញគេថា គេពិតជាសំខាន់ក្នុងចិត្តអ្នក។ ប្រសិនជាអ្នកមិនចេះនិយាយពាក្យផ្អែមល្ហែម អ្នកអាចធ្វើម្ហូបយកទៅឲ្យគេញ៉ាំនៅក្រុមហ៊ុនបាន។ ការធ្វើបែបនេះ ដើម្បីជាការលើកទឹកចិត្តដល់គេ និងបង្ហាញពីក្តីបារម្ភរបស់អ្នកចំពោះគេបាន។ ដូចនេះ មនោសញ្ចេតនាអ្នកនឹងកាន់តែល្អជាមិនខានឡើយ៕