ការឈឺចាប់សរសៃប្រសាទស្យាទិក (sciatica) កើតឡើងនៅពេលដែលសរសៃប្រសាទសាច់ដុំ ដែលរត់ពីត្រគាកទៅជើងរបស់អ្នកត្រូវបានរលាក។ ជាធម្មតា វានឹងធូរស្រាលក្នុងរយៈពេលពី ៤ ទៅ ៦ សប្តាហ៍ ប៉ុន្តែ វាអាចមានរយៈពេលយូរផងដែរ។
សូមពិនិត្យមើលថាតើ អ្នកមានបញ្ហាឈឺសរសៃបែប sciatica នេះដែរឬទេ។
ប្រសិនបើអ្នកមានការឈឺចាប់ស្យាទិក (sciatica)
• បាតជើង
• ខ្នង
• ជើង និងម្រាមជើងរបស់អ្នក
អាចមានអារម្មណ៍ថា ៖
• ឈឺចាប់ – ការឈឺចាប់ ប្រៀបបាននឹងការចាក់ ដុត ឬបាញ់
• ឈឺដូចគេយកម្ជុលមកចាក់
• ស្ពឹក
• ខ្សោយទៅៗ។
រោគសញ្ញារបស់អ្នកអាចមានសភាពធ្ងន់ធ្ងរ នៅពេលដែលអ្នកកម្រើក ឬក្អក។
អ្នកក៏អាចមានការឈឺឆ្អឹងខ្នងដែរ ប៉ុន្តែ វាមិនមែនអាក្រក់ដូចការឈឺចាប់នៅបាតជើង ឬជើងនោះទេ។
សូមប្រញាប់ទៅជួបគ្រូពេទ្យ ប្រសិនបើមានការឈឺចាប់ដែល ៖
• មិនមានភាពប្រសើរឡើងទេ បន្ទាប់ពីបានព្យាយាមការព្យាបាលតាមផ្ទះអស់រយៈពេលពីរបីសប្តាហ៍
• កាន់តែអាក្រក់ទៅៗ
• អ្នកលែងអាចធ្វើសកម្មភាពប្រចាំថ្ងៃធម្មតារបស់អ្នកបាន។
យ៉ាងណាមិញ យើងខ្ញុំសូមណែនាំបងប្អូននូវថ្នាំបំបាត់ការឈឺចាប់ដ៏ល្អមួយ គឺ គីណាល់ ©។ ថ្នាំគីណាល់ © អាចជួយអ្នកក្នុងការគ្រប់គ្រងការឈឺចាប់នានាបានយ៉ាងមានប្រសិទ្ធភាព។
ថ្វីបើអ្នកអាចញ៉ាំថ្នាំនេះដោយគ្មានវេជ្ជបញ្ជា ពេលអ្នកឈឺចាប់ ប៉ុន្តែ សូមធានាថា អ្នកបានអនុវត្តតាមការណែនាំ និងកម្រិតថ្នាំទាំងអស់នៅលើសំបកវេចខ្ចប់។ ប្រសិនបើការឈឺកដៃរបស់អ្នកមិនប្រសើរទេ សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក សម្រាប់ការពិនិត្យ និងជម្រើសនៃការព្យាបាលដែលស័ក្តសមសម្រាប់អ្នក៕