ជាការពិត អ្នកនៅតែអាចមានផ្ទៃពោះបាន ហើយភាគរយក៏ខ្ពស់ផងដែរ។ មានជំនឿមិនត្រឹមត្រូវមួយដែលថា មនុស្សស្រីមិនអាចមានផ្ទៃពោះបាននោះទេ ប្រសិនបើមនុស្សប្រុសដកលិង្គរបស់ខ្លួនមុនពេលបាញ់ទឹកកាម (ចាក់ទឹក្រៅពាង)។
ជាការពិត គឺការដកលិង្គចេញ នឹងមិនអាចបញ្ឈប់មនុស្សស្រីពីការមានផ្ទៃពោះនោះទេ។
មុនពេលមនុស្សប្រុសបញ្ចេញទឹកកាម មានមេជីវិតឈ្មោលជាច្រើនបានលេចចេញ ពេលដែលមនុស្សប្រុសទទួលអារម្មណ៍រំភើបស្រៀវស្រើបពេលរួមភេទ។ ហើយពិតណាស់ វាត្រូវការមេជីវិតឈ្មោលតែមួយប៉ុណ្ណោះ ដើម្បីធ្វើឲ្យមនុស្សស្រីមានផ្ទៃពោះ។ ក្រៅពីនេះ ការដកលិង្គមុនពេលបញ្ចេញទឹកកាម ក៏មិនអាចការពារអ្នកពីការឆ្លងមេរោគនានានោះដែរ។
ប្រសិនបើមនុស្សប្រុសនិយាយធានាថា គេនឹងយកចិត្តទុកដាក់ មុននឹងគាត់បាញ់ទឹកកាម ចូរកុំជឿគាត់។ គ្មាននរណាអាចទប់ស្កាត់ខ្លួនឯង ពីការលេចទឹកកាម (មេជីវិតឈ្មោល) បានឡើយ។
ចូរប្រើស្រោមអនាម័យដើម្បីការពារខ្លួនអ្នកប្រឆាំងនឹងជំងឺឆ្លងឆ្លងតាមការរួមភេទ ហើយប្រើវិធីពន្យារកំណើតដទៃទៀត ដើម្បីការពារការមានផ្ទៃពោះដែលមិនចង់បាន៕