ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចំនុចមួយចំនួនដែលអាចបញ្ជាក់ថាបុរសម្នាក់ពិតជាស្រឡាញ់អ្នកពិតមែន។ តើមានអ្វីខ្លះទៅ?
- មិនថាកើតមានបញ្ហាអ្វីរវាងអ្នកទាំងពីរទេ គេតែងតែសុំទោសមុន ហើយធ្វើឲ្យអ្នកសប្បាយចិត្តឡើងវិញ។ គេនឹងមិនទុកអ្នកចោល ដោយឲ្យអ្នកមករកគេមុនឡើយ។ គេនឹងរកគ្រប់មធ្យោបាយ ដើម្បីឲ្យអ្នកបាត់អារម្មណ៍ខឹងបាន។
- ទោះបីជាគេរវល់យ៉ាងណាក៏មានពេលចេញមកកំដរអ្នកដែរ នៅពេលដែលស្រឡាញ់អ្នកខ្លាំង ព្រោះអ្នកជាមនុស្សតែមួយដែលគេចង់ចំណាយពេលវេលាទាំងអស់ជាមួយអ្នក មិនទុកអ្នកឲ្យនៅម្នាក់ឯងនោះទេ។
- បុរសដែលអាចស្តាប់អ្នកនិយាយរឿងក្នុងចិត្ត ហើយលួងអ្នកគ្រប់ពេលដែលអ្នកមិនសប្បាយចិត្ត។ គេនឹងនៅកំដរជិតខ្លួនអ្នកដើម្បីដោះស្រាយបញ្ហាជាមួយគ្នា។ មិនថាអ្នកប្រឈមមុខនឹងបញ្ហាអ្វីទេ អ្នកនឹងមានគេនៅក្បែរជានិច្ច។
- គេតែងតែចងចាំនូវថ្ងៃសំខាន់រវាងអ្នកទាំងពីរ ហើយរៀបចំធ្វើឲ្យអ្នកភ្ញាក់ផ្អើរជានិច្ច។ គេធ្វើបែបនេះ ដើម្បីចង់ឲ្យអ្នករំភើបចិត្ត ហើយស្រឡាញ់គេកាន់តែខ្លាំងជាងនេះ។
- ម្យ៉ាងទៀត គេតែងតែអធ្យាស្រ័យរាល់កំហុសរបស់អ្នកជានិច្ច ថែមទាំងមិនប្រកាន់ខឹងទៀតផង ព្រោះគេដឹងថា មានតែការចេះអត់អោនឲ្យគ្នាទេ ទើបអាចរក្សាស្នេហាបានយូរអង្វែង មិនងាយបែកបាក់៕