គ្រួសក្នុងតម្រងនោមប្រហែលជាកើតឡើងក្នុងពេលដែលដំណើរការណ៍នៃការច្រោះទឹកនោម និងបញ្ចេញកាកសំណល់រស់រាងកាយ។ នៅពេលអ្នកមានគ្រួសក្នុងតម្រងនោម អ្នកទំនងជាអាចមានច្រើនថែមទៀតហើយ។ ដើម្បីបង្ការគ្រួសក្នុងតម្រងនោម យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
ញ៉ាំទឹកឲ្យបានច្រើន។ ចូរធ្វើយ៉ាងណាញ៉ាំទឹកយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ
ចូរកាត់បន្ថយការញ៉ាំជាតិប្រៃកុំឲ្យច្រើនជាង ១៥០០មីលីក្រាមជារៀងរាល់ថ្ងៃ
ចូរកាត់បន្ថយការញ៉ាំសាច់មកត្រឹមតែពីរដងក្នុងមួយថ្ងៃ បានហើយ ឬមិនឲ្យច្រើនជាង ១៧០ក្រាមទៅ ២២៦ក្រាមក្នុងដងឡើយ
ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការជួបជាមួយគ្រូពេទ្យជំនាញ ឬលេបថ្នាំដើម្បីបង្ការកុំឲ្យកើតគ្រួសក្នុងតម្រងនោមម្តងទៀត៕