Paracetamol (ប៉ារ៉ាសេតាម៉ុល) គឺជាថ្នាំបំបាត់ការឈឺចាប់ទូទៅសម្រាប់មនុស្សចាស់ និងកុមារ។ វាត្រូវបានគេប្រើ ដើម្បីព្យាបាលជំងឺភាគច្រើននៃកុមារភាព ដូចជាការឈឺក្បាល ឈឺត្រចៀក និងរោគសញ្ញាផ្តាសាយ។ វាក៏អាចត្រូវគេបានប្រើ ដើម្បីកាត់បន្ថយអាការៈគ្រុនក្តៅ (៣៨ អង្សារសេ ឬខ្ពស់ជាងនេះ)។
ចំពោះកុមារ សូមអ្នកប្រុងប្រយ័ត្នក្នុងការប្រើប្រាស់។
• កូនរបស់អ្នកគួរតែចាប់ផ្តើមមានអារម្មណ៍ប្រសើរជាងមុន ប្រហែល ៣០ នាទីក្រោយពេលប្រើថ្នាំគ្រាប់ ឬស៊ីរ៉ូប៉ារ៉ាសេតាម៉ុល ហើយវាអាចចំណាយពេលដល់ទៅមួយម៉ោងសម្រាប់ការប្រើថ្នាំស៊ុលគូថ ដើម្បីមានដំណើរការបានត្រឹមត្រូវ។
• Paracetamol មានកម្រិតភាពខ្លាំងខុសៗគ្នា ដូច្នេះ ចូរប្រើឧបករណ៍វាស់ដែលភ្ជាប់មកជាមួយថ្នាំ។ ចូរគិត និងមើលឲ្យបានត្រឹមត្រូវសម្រាប់កូនរបស់អ្នក ដោយអាស្រ័យទៅលើអាយុរបស់ពួកគេ និងការណែនាំ។
• ទុករយៈពេលឲ្យបាន ៤ ទៅ ៦ ម៉ោង មុននឹងឲ្យគេញ៉ាំម្តងទៀត។ កុំឲ្យថ្នាំនេះលើសពី ៤ ដូស ក្នុងរយៈពេល ២៤ ម៉ោង។
• សូមកុំឲ្យកូនរបស់អ្នកប្រើថ្នាំ Paracetamol ផ្សំជាមួយ Paracetamol ផ្សេងទៀតតែឈ្មោះខុសគ្នា។
• ថ្នាំ Paracetamol គឺជាថ្នាំសម្រាប់ញ៉ាំទូទៅ ប៉ុន្តែ វាអាចមានគ្រោះថ្នាក់ ប្រសិនបើប្រើច្រើនពេក។ សូមប្រុងប្រយ័ត្ន ហើយត្រូវទុកវានៅឲ្យឆ្ងាយពីក្មេងៗ។
• ថ្នាំ Paracetamol អាចត្រូវបានគេហៅតាមឈ្មោះយីហោដូចជា Disprol, Hedex, Medinol និង Panadol៕