ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអត្ថប្រយោជន៍នៃគ្រាប់ជីដែលអ្នកអាចទទួលបានក្រោយពេលដែលញ៉ាំរួច។ តើមានអ្វីខ្លះទៅ?
ក្រោយពេលដែលអ្នកពិសារគ្រាប់ជីរួច វានឹងអាចជួយការពារបេះដូង និងសរសៃឈាមរបស់អ្នកឲ្យដំណើរការល្អ មិនងាយជួបនឹងបញ្ហាឡើយ។ ម្យ៉ាងទៀត វាក៏អាចជួយការពារអ្នកឲ្យចៀសពីជំងឺទឹកនោមផ្អែម ដោយជួយបញ្ចុះជាតិស្ករក្នុងរាងកាយរបស់អ្នក។ ជាពិសេស វានឹងអាចជួយការពារខួរក្បាលអ្នក ព្រមទាំងសរសៃប្រសាទទាំងឡាយក្នុងខួរក្បាល។ វាក៏អាចជួយការពារអ្នកមិនឲ្យមានជំងឺពុកឆ្អឹងផងដែរ ថែមទាំងអាចការពារស្បែកអ្នកឲ្យមានសំណើម និងសុខភាពល្អ៕