ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបពិសារការ៉ុតដែលអាចធ្វើឲ្យស្បែកអ្នកស្អាតបាន។ តើមានវិធីបែបណាខ្លះទៅ?
- អ្នកអាចយកការ៉ុតទៅចំហ៊ុយញ៉ាំបាន ព្រោះក្រោយពេលដែលចំហ៊ុយរួច សារធាតុទាំងឡាយដែលមានក្នុងការ៉ុតនឹងអាចបញ្ចេញមកអស់ ដោយធ្វើឲ្យស្បែកអ្នកស្អាតខ្លាំងនៅពេលដែលអ្នកបរិភោគ។ ជាពិសេស វានឹងធ្វើឲ្យសារធាតុពុលទាំងឡាយដែលមានក្នុងរាងកាយឲ្យបញ្ចេញមកក្រៅអស់ ដោយធ្វើឲ្យស្បែកអ្នកប្រែជាម៉ត់ និងមានពណ៌ស៊ីជំពូលជាដើម។
- វិធីមួយទៀត អ្នកអាចយកការ៉ុតចំនួន២ ពងមាន់ចំនួន៣គ្រាប់ ស្លឹកខ្ទឹមចំនួន២ដើម ស្ករសចំនួនមួយស្លាបព្រាកាហ្វេ អំបិលចំនួនបន្តិច។ បន្ទាប់មក អ្នកអាចហាន់ស្លឹកខ្ទឹមជាលក្ខណៈតូចៗបាន ហើយគោះពងមាន់ដាក់ចាន ដោយចាក់ស្លឹកខ្ទឹម និងស្ករសចូល ហើយវ៉ៃឲ្យសព្វ។ ចំណែកការ៉ុតវិញ អ្នកអាចចិតសំបកចេញ រួចចិតជាលក្ខណៈសរសៃៗបាន។ បន្ទាប់មកទៀត អ្នកអាចដាក់ខ្ទះឲ្យក្តៅ ហើយដាក់ខ្លាញ់ចូល ទើបដាក់ពងមាន់ចូលទៅឆារ។ ក្រោយពេលដែលឆ្អិន អ្នកអាចលើកឡើង ទើបដាក់ខ្លាញ់ទៀត ដើម្បីឆារការ៉ុតវិញម្តង។ អ្នកអាចចម្អិនចំនួន៤នាទីរហូតដល់ការ៉ុតទន់ ទើបដាក់ពងមាន់ដែលឆាររួចចូលទៅច្របល់ចូលគ្នា ទើបដាក់អំបិលបន្តិចជាការស្រេច។ ចុងក្រោយ អ្នកអាចរោយស្លឹកខ្ទឹមបន្តិចពីលើ ធ្វើឲ្យកាន់តែឆ្ងាញ់ជក់មាត់៕