ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមនុស្សប្រុសមួយចំនួនដែលអ្នកមិនគួរឲ្យមានទំនាក់ទំនងស្នេហាជាមួយ ព្រោះអាចបំផ្លាញអនាគតកូនស្រីអ្នកបាន។ តើមានអ្វីខ្លះទៅ?
អ្នកមិនគួរឲ្យកូនអ្នកកើតមានទំនាក់ទំនងស្នេហាជាមួយនឹងបុគ្គលដែលក្រ ហើយមិនមានចិត្តតស៊ូនោះទេ។ មានន័យថា បុរសដែលចាំស្រីចិញ្ចឹម ចាំមនុស្សស្រីគ្រប់យ៉ាង មិនហ៊ានឈរពីមុខនារី បែរជាឈរនៅពីក្រោយទៅវិញ។ បុរសបែបនេះ នឹងមិនអាចផ្តល់សុភមង្គលដល់កូនអ្នកឡើយ មានតែនាំទុក្ខតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ បើគេក្រ ប៉ុន្តែមានការតស៊ូ នឹងប្រឹងប្រែងខ្ពស់ក្នុងជីវិត នោះអ្នកអាចពិចារណាឲ្យកូនមានស្នេហាជាមួយបុគ្គលបែបនឹងបាន ព្រោះចិត្តតស៊ូរបស់គេ នឹងអាចធ្វើឲ្យគេអាចជោគជ័យនៅថ្ងៃណាមួយ។ ដូចនេះ កូនអ្នកនឹងអាចទទួលបានសុភមង្គលពិតពីគេ ដោយអាចរស់នៅបានដោយសប្បាយរីករាយ មិនសូវកើតមានជម្លោះឡើយ៕