ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបបំបាត់ស្នាមដក់ក្រោមភ្នែក ដោយប្រើតែពងមាន់តែប៉ុណ្ណោះ។ តើមានរបៀបធ្វើបែបណាខ្លះទៅ?
អ្នកអាចយកពងមាន់ទៅស្ងោរឲ្យឆ្អិន រួចយកកន្សែងរុំ។ បន្ទាប់មក អ្នកអាចយកមកលុញ ហើយម៉ាស្សានៅក្រោមភ្នែកថ្នមៗត្រង់កន្លែងដែលដក់នោះ។ នោះវានឹងជួយធ្វើឲ្យឈាមក្រោមភ្នែករបស់អ្នកដើរបានស្រួល ដោយបំបាត់អាការៈនឿយហត់ និងស្នាមដក់ក្រោមភ្នែក។ អ្នកក៏អាចយកពងមាន់ផ្នែកសដែលឆៅ យកមកលាបនៅជុំវិញភ្នែក ហើយបិទភ្នែកចំនួន១០នាទី ទើបលាងចេញក៏បាន វាអាចធ្វើឲ្យអាការៈអ្នកធូលស្រាលផងដែរ។ ក្រោយពេលដែលអ្នកធ្វើបែបនេះរួច នឹងអាចបំបាត់ស្នាមដក់ក្រោមភ្នែករបស់អ្នក។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះបាន ដើម្បីសម្រស់អ្នក៕