ប្រសិនជាអ្នកចង់ស្គម អ្នកគួរតែពិសារផ្លែឈើទាំង៤មុខនេះទេនៅពេលយប់។ តើមានអ្វីខ្លះទៅ?
1 អ្នកអាចពិសារពពួកផ្លែឈើដែលមានពណ៌ទឹកក្រូច ឬលឿង ដោយមានដូចជា ក្រូចឆ្មារ ស្វាយ ក្រូច ល្ហុង ផ្លែត្រឡាប់ និងម្នាស់ជាដើម។ ផ្លែឈើពណ៌នេះ មិនត្រឹមតែអាចធ្វើឲ្យអ្នកមានរាងស្អាតទេ ថែមទាំងអាចជួយការពារបេះដូង និងបណ្តេញជំងឺមហារីកចេញទៀតផង។
2 អ្នកក៏អាចបរិភោគផ្លែឈើពណ៌ក្រហមផងដែរ ដោយមានដូចជា ប៉េងប៉ោះ និងត្របែកជាដើម។ ផ្លែឈើទាំងនេះ នឹងធ្វើឲ្យអ្នកមានរាងស្អាត និងសម្ជស្សស្អាត ថែមទាំងអាចជួយការពារមិនឲ្យកោសិកាមហារីកអាចដុះឡើងមកឡើយ។ ជាពិសេស វាក៏អាចជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកផងដែរ។
3 ផ្លែឈើពណ៌ស្វាយ និងពណ៌ខ្មៅ មានដូចជា ទំពាំងបាយជូរ ប្លូប៊ឺរី និងផ្លែឈើមួយចំនួនទៀត អ្នកគួរតែបរិភោគនៅពេលយប់ ព្រោះអាចជួយកាត់បន្ថយមិនឲ្យភ្នែកអ្នកឆាប់នឿយហត់។ ម្យ៉ាងទៀត វាក៏អាចជួយបង្កើនប្រព័ន្ធការពាររាងកាយអ្នកផងដែរ។
4 ផ្លែឈើពណ៌បៃតង ដូចជាផ្លែប៉ោមពណ៌បៃតង អ្នកគួរតែពិសារ ព្រោះវាអាចធ្វើឲ្យអ្នកមានរាងស្គម ថែមទាំងអាចជួយការពារភ្នែករបស់អ្នកមិនឲ្យឆាប់ខូចទៀតផង។ ដូចនេះ អ្នកអាចជ្រើសរើសផ្លែឈើទាំង៤មុខនេះ ដើម្បីបរិភោគបាន នោះអ្នកនឹងអាចមានរាងស្អាតជាមិនខានឡើយ៕