យោងទៅតាមការស្រាវជ្រាវថ្មី និងសេចក្តីរាយការណ៍ពីសារព័ត៌មាន Sun បានឲ្យដឹងថា ការសម្របខ្លួនទៅនឹងទម្លាប់របៀបរស់នៅដែលផ្តល់សុខភាពចំនួន ៤យ៉ាងខាងក្រោមនេះ ប្រហែលជាអាចកាត់បន្ថយឱកាសនៃការកើតជំងឺ ឬភាពភ្លេចភ្លាំងបាន។ ទម្លាប់របៀបរស់ ឬការផ្លាស់ប្តូររបៀបរស់នៅទាំងបួនមានដូចជា៖
- ឈប់ជក់បារីបើសិនជាអ្នកជក់បារី
- ខំព្យាយាមយក និងរក្សាទម្ងន់ដែលផ្តល់សុខភាព
- ហាត់ប្រាណជាទៀងទាត់
- មានរបបអាហារផ្តល់សុខភាព។
សេចក្តីរាយការណ៍ខាងលើនេះត្រូវបានធ្វើឡើងដោយការសិក្សាថ្មីមួយដែលបានវាយតម្លៃទៅលើមនុស្សវ័យចំណាស់ ៦០០០នាក់ ក្នុងប្រទេសបារាំង ដែលមានលក្ខណៈសម្គាល់ Healthy Heart ឬ បេះដូងមានសុខភាពល្អ ទាំង ៧ និងត្រូវបានតាមដានសុខភាពរហូតដល់ ១៦ឆ្នាំ។
ជាមួយគ្នានឹងទម្លាប់របៀបរស់នៅទាំងបួនដែលលើកឡើងខាងលើ លក្ខណៈទាំងនេះដោយមិនមានការរាប់បញ្ចូល ការលើសសម្ពាធឈាម លើសជាតិស្ករក្នុងឈាម ឬលើសកូឡេស្តេរ៉ុលក្នុងឈាមឡើយ។ អ្នកស្រាវជ្រាវបានរកឃើញថា កាលណាអ្នកដែលលក្ខណៈសម្គាល់ថាមានសុខភាពល្អទាំងអស់នេះកាន់តែច្រើន ពួកគេទំនងជាមិនងាយមានបញ្ហាភ្លេចភ្លាំងច្រើនឡើយ។
លទ្ធផលនៃការរកឃើញនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលជាពិសេសឡើយ។ កត្តាទាំងនេះត្រូវបានគេដឹងយូរមកហើយថា មានឥទ្ធិពលទៅលើការប្រឈមនឹងភាពភ្លេចភ្លាំង ជាពិសេសទម្រងនៃការភ្លេចភ្លាំងមួយប្រភេទឈ្មោះថា Vascular Dementia៕