ប្រសិនជាអ្នកអាចរក្សាបានទម្លាប់ទាំងឡាយខាងក្រោមនេះ នោះអ្នកនឹងអាចទទួលបានស្បែកដែលស្អាតជាមិនខានឡើយ។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែចៀសពីការផាត់មុខ ព្រោះម្សៅទាំងនោះអាចស៊ីមុខអ្នកបាន ក្រោយពេលដែលអ្នកប្រើច្រើន។ ដូចនេះ បើចាំបាច់ត្រូវតែផាត់ ដោយខានពុំបាន អ្នកគួរតែផាត់ស្តើងៗបានហើយ ទើបមិនធ្វើឲ្យស្បែកអ្នកខូច។
2. ក្រោយពេលដែលអ្នកដល់ផ្ទះភ្លាម អ្នកគួរតែប្រើផលិតផលផ្សេងៗក្នុងការសម្អាតម្សៅលើមុខអ្នកឲ្យអស់ ទើបប្រើហ្វមលាងមុខតាមក្រោយ។ ការសម្អាតចំនួនពីរដងបែបនេះ ទើបអាចធ្វើឲ្យមុខអ្នកអស់ម្សៅបាន។
3. ក្រោយពេលដែលអ្នកលេងទូរស័ព្ទរួច អ្នកគួរតែលុបមុខចេញ ព្រោះពន្លឺទូរស័ព្ទ អាចធ្វើឲ្យស្បែកមុខអ្នកឆាប់ខូច ដោយធ្វើឲ្យស្បែកនោះអាចប្រែជាងងឹតបាន។ ដូចនេះ ដើម្បីរក្សាស្បែកឲ្យនៅភ្លឺ អ្នកគួរតែលុបមុខក្រោយពេលប្រើទូរស័ព្ទ ឬកុំព្យូទ័ររួច។
4. ចុងក្រោយ អ្នកគួរតែកែទម្លាប់អាក្រក់ចោល ដោយមិនគួរជក់បារី ឬចូលគេងយប់ជ្រៅនោះទេ។ ជាពិសេស អ្នកគួរតែរក្សាទម្លាប់រស់នៅប្រចាំថ្ងៃឲ្យបានល្អ ដោយគេងឲ្យបានគ្រប់ម៉ោងជារៀងរាល់ថ្ងៃ ទើបអ្នកអាចរក្សាសម្រស់អ្នកបានជាប់ និងគង់វង្ស មិនងាយចាស់ឡើយ៕