បើអ្នកចង់កសាងជីវិតអាពាហ៍ពិពាហ៍ជាមួយគ្នាបានយូរអង្វែង អ្នកគួរតែចេះស្វែងយល់ពីរឿងខាងក្រោមនេះជាមុនសិន បើអ្នកអាចធ្វើបាន នោះអ្នកអាចរស់នៅជាមួយគ្នាបានហើយ។ តើមានអ្វីខ្លះ?
- អ្នកត្រូវតែរៀនចេះមានគំនិតមួយគឺ˝ចាញ់ប្រៀប˝ ព្រោះមិនខ្វល់ថាអ្នកលះបង់បានប៉ុន្មានទេ អ្វីដែលអ្នកទទួលបានរមែងតែងតែមិនអាចស្មើរនឹងអ្វីដែលអ្នកលះបង់ឡើយ។
- អ្នកត្រូវតែមានគំនិតចេះពិភាក្សាគ្នានៅពេលដែលមានរឿង ព្រោះអ្នកនឹងរស់នៅជាមួយគ្នាជារៀងរាល់ថ្ងៃ ដូចនេះអត្រានៃការមិនត្រូវគ្នាគឺមានច្រើន មានតែការចេះពិភាក្សាទេ ទើបធ្វើឱ្យអ្នកទាំងពីរមិនបែកបាក់គ្នាយ៉ាងងាយ។
- អ្នកត្រូវតែធ្វើជាមិត្តដែលអាចនិយាយរឿងផ្សេងៗប្រាប់គ្នាបាន ទើបអ្នកអាចរស់នៅជាមួយគ្នាដោយមានសុភមង្កល។
- ចំនុចដែលសំខាន់បំផុតនោះគឺ អ្នកត្រូវតែចេះស្វែងយល់ពីគ្នា ហើយជឿទុកចិត្តគ្នា ព្រោះមានតែចំនុចទាំងពីរនេះទេដែលអាចធ្វើឱ្យអ្នកដើរទៅមុខបាន។
- អ្នកត្រូវតែរៀនចេះទទួលយកគ្រួសាររបស់ប្តី ឬប្រពន្ធអ្នក ព្រោះអាពាហ៍ពិពាហ៍មិនមែនជារឿងរបស់អ្នកទាំងពីរទេ វាជារឿងរបស់គ្រួសារទាំងពីរ។
- ត្រូវតែមានចិត្តទូលាយ មិនប្រកាន់ច្រើន មិនចេះរករឿងច្រើន។ ការមានចិត្តទូលាយ នឹងធ្វើឲ្យអ្នកដើរក្នុងជីវិតដ៏ជោគជ័យបានជាមិនខានឡើយ៕