ការចូលរួមធ្វើលំហាត់ប្រាណដើម្បីទទួលបានរាងស្អាត និងសមសួន អ្នកគួរតែធ្វើរឿងមួយដើម្បីលើកទឹកចិត្តដល់ខ្លួនឯងតាមរយៈការផ្តល់រវង្វាន់ដល់ខ្លួនឯងផង។ យ៉ាងណាមិញ អ្នកគួរតែធ្វើល្អចំពោះខ្លួនឯងដូចខាងក្រោមនេះ៖៖
- ទិញសម្លៀកបំពាក់ថ្មីៗឲ្យខ្លួនឯង
- ចំណាយលុយទៅលើការទិញសម្បុតចូលមើលការប្រគុំតន្ត្រី
- ដើរលេងថ្ងៃឈប់សម្រាក
- ធ្វើល្អដាក់ខ្លួនឯងដោយការចូលទៅក្នុងបន្ទប់ស្ពា
- រៀបចំធ្វើការបន្ធូរអារម្មណ៍បែបផ្ទាល់ខ្លួន
- ចំណាយពេលដើរលេងយប់ជាមួយមិត្តភក្តិ៕