ប្រសិនជាអ្នកចង់ទទួលបានមុខដែលស អ្នកអាចសាកល្បងប្រើវិធីខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?
1. ម៉ាសមុខពិតជាសំខាន់ណាស់សម្រាប់នារីគ្រប់រូប ព្រោះវាអាចធ្វើឲ្យស្បែកមុខអ្នកស្អាត ដោយមានលក្ខណៈស ភ្លឺ និងទន់រលោង។ ប៉ុន្តែនៅពេលដែលអ្នកជ្រើសរើសម៉ាសបិតមុខ អ្នកគួរតែជ្រើសរើសតាមស្បែកមុខអ្នក ទើបអាចជំនួយដល់ស្បែក មិនធ្វើឲ្យស្បែកអ្នកកាន់តែយ៉ាប់។
2. ក្រោយពេលដែលអ្នកសម្អាតមុខរួច អ្នកគួរតែប្រើគ្រឿងសម្អាងដែលមានជាតិទឹកដើម្បីលាបលើស្បែកមុខអ្នក ធ្វើឲ្យមានសំណើម។ នៅពេលដែលស្បែកអ្នកស្រូបបានជាតិទឹកគ្រប់គ្រាន់ នោះវានឹងកាន់តែស ហើយភ្លឺទៀតផង។
3. អ្នកអាចយកទឹកលាងអង្ករមកលុបមុខបាន ដោយអ្នកអាចយកទឹកទីពីរនៃទឹកលាងអង្ករទុកមួយសន្ទុះដើម្បីឲ្យកាកស្រកចុះក្រោមអស់ ទើបយកទឹកផ្នែកខាងលើនោះមកលាយជាមួយទឹកស្អាតមកលុបមុខ។ ក្រោយពេលដែលអ្នកព្យាយាមលាងមុខបែបនេះ នឹងអាចធ្វើឲ្យស្បែកអ្នកស និងម៉ត់ជាមិនខាន។ ជាពិសេស ទឹកលាងអង្ករនេះស័ក្តិសមសម្រាប់អ្នកដែលមានមុខខ្លាញ់ ព្រោះវាអាចកំចាត់ជាតិខ្លាញ់នោះចេញអស់បាន៕