ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ដែលអ្នកគួរតែទុកឲ្យកូន ទើបអាចធ្វើឲ្យកូនរីកចម្រើនបាន។ តើមានអ្វីខ្លះទៅ?
អ្នកគួរតែផ្តល់ក្តីស្រឡាញ់ដល់កូនឲ្យបានច្រើន ទើបអាចបង្រៀនកូនឲ្យចេះផ្តល់ក្តីស្រឡាញ់ដល់អ្នកដទៃ។ នៅពេលដែលកូនអាចរស់នៅក្នុងបរិស្ថានដែលពោរពេញដោយក្តីស្រឡាញ់ នោះកូនធំឡើងនឹងក្លាយជាបុគ្គលដែលរស់រវើក។ ប៉ុន្តែអ្នកមិនគួរផ្តល់គ្រប់យ៉ាងដល់កូនទេ ដោយឲ្យកូនភ្លក់រសជាតិលំបាកខ្លះ ទើបអាចធ្វើឲ្យគេអាចលូតលាស់បានល្អ។ បើអ្នកតែងតែបំពេញបំណងកូន នោះកូននឹងអាចក្លាយជាបុគ្គលដែលពិបាកចុះសម្រុងក្នុងថ្ងៃអនាគត ព្រោះគេគិតថា អ្វីដែលគេចង់បាន នឹងអាចយកបានទាំងអស់ មិនមានរបស់អ្វីដែលគេមិនអាចទទួលបានឡើយ។ ដូចនេះ ការផ្តល់ក្តីស្រឡាញ់ដល់កូន មិនមែនជាការបំពេញគ្រប់តម្រូវការដល់កូនទេ ដោយធ្វើឲ្យគេមានភាពកក់ក្តៅ និងមានអារម្មណ៍សុវត្ថិភាព ទើបជាកត្តាធ្វើឲ្យគេអាចទទួលបានក្តីស្រឡាញ់គ្រប់គ្រាន់ ដោយអាចជោគជ័យនៅថ្ងៃក្រោយ៕