ម៉ាស៊ីនត្រជាក់គឺជាឧបករណ៍ដ៏ល្អក្នុងរដូវក្តៅនេះ ព្រោះវាអាចជួយអ្នកឲ្យចៀសផុតពីអាកាសធាតុដ៏ក្តៅខ្លាំង។ ប៉ុន្តែនៅពេលដែលអ្នកប្រើ អ្នកក៏គួរតែប្រយ័ត្នដែរ ព្រោះវាអាចធ្វើឲ្យសរសៃប្រាសាទនៅមុខអ្នកងាប់មួយរំពេចនៅពេលដែលអ្នកប្រើខុស។
នៅពេលដែលអ្នកបែកញើសខ្លាំង ឬទើបតែមកពីក្រៅដែលមានអាកាសធាតុក្តៅខ្លាំង អ្នកមិនគួរបើកម៉ាស៊ីនត្រជាក់ភ្លាមនោះទេ។ នៅពេលដែលអ្នកបើក វានឹងធ្វើឲ្យសរសៃប្រាសាទនៅលើមុខអ្នកងាប់។ ជាហេតុដែលធ្វើឲ្យមុខអ្នកអាចមានអាការៈងាប់មួយចំហៀង ឬអាចវៀចមុខក៏មានដែរ។ វានឹងធ្វើឲ្យមុខអ្នកផ្លាស់ប្តូររូបរាង។ ដូចនេះ នៅពេលដែលអ្នកចង់ប្រើម៉ាស៊ីនត្រជាក់ អ្នកគួរតែជូតញើសចេញ ហើយអង្គុយឲ្យបាត់ហត់ចំនួន១០នាទីសិន ទើបអាចបើកម៉ាស៊ីនត្រជាក់។ នៅពេលដែលអ្នកបើក អ្នកគួរតែឲ្យស្លាបវាបាញ់ឡើងលើ ដោយមិនត្រូវឲ្យចំមុខអ្នកទេ។ ជាពិសេស សីតុណ្ហភាពនៃម៉ាស៊ីនត្រជាក់ អ្នកគួរតែតម្រូវមកត្រឹម២៦អង្សាសេចំពោះមនុស្សដែលមានសុខភាពធម្មតា។ ចំណែកអ្នកដែលមានសុខភាពខ្សោយ អាចតម្រូវមកត្រឹម២៧ ឬ២៨អង្សាបានហើយ ទើបមិនប៉ះពាល់ដល់សុខភាព។ អ្នកគួរតែចាំថា សីតុណ្ហភាពដែលនៅក្នុងផ្ទះ មិនគួរឲ្យលើស ឬតិចជាងខាងក្រៅចំនួន៨អង្សាទេ៕