ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការមើលដឹងថា បុរសម្នាក់នេះ មានឬគ្មានសង្សារ។ តើមានអ្វីខ្លះទៅ?
1. អ្នកអាចលើករឿងមួយមកសរសើរគេ ដើម្បីអាចសាកល្បងមើលដឹងថាគេមានឬគ្មានសង្សារ។ ឧទាហរណ៍ អ្នកអាចសរសើរគេថា អាវគេស្អាតណាស់ បែបសង្សារជាអ្នកទិញឲ្យហើយ។ ដូចនេះ ប្រសិនជាគ្មានសង្សារ គេនឹងនិយាយថា គ្មានសង្សារអីទេ គេជាអ្នកទិញដោយខ្លួនឯងទេ។ ជាហេតុដែលធ្វើឲ្យអ្នកអាចដឹងបាន។
2. អ្នកក៏អាចប្រើវិធីមួយនេះ ដោយអ្នកធ្វើជាទិញឥវ៉ាន់ខុស រួចនិយាយមុខគេថា អ្នកទិញខុសហើយ ទុកចោលមិនប្រើស្តាយណាស់ ឲ្យគេយកឲ្យសង្សារគេប្រើទៅ។ ដូចនេះ នៅពេលដែលគេគ្មាន គេនឹងឆ្លើយតបអ្នកថា គេមានសង្សារមកពីណា ឲ្យអ្នកយកឲ្យអ្នកផ្សេងប្រើទៅ។
3. អ្នកក៏អាចប្រើវិធីមួយទៀត ដោយអាចសួរគេថា នៅចុងសប្តាហ៍នេះ គេទៅណាដើរលេងជាមួយសង្សារ។ បើគេគ្មាន គេនឹងឆ្លើយប្រាប់អ្នកថា គេគ្មានសង្សារអីទេ ប្រហែលជានៅផ្ទះទេដឹង ឬមួយក៏ធ្វើរឿងផ្សេង។
4. អ្នកក៏អាចសាកល្បងនិយាយលេងជាមួយគេ ដោយនិយាយថា ធុញណាស់ ម្តាយអ្នកបង្ខំអ្នកឲ្យរៀបការទៀតហើយ។ នៅពេលដែលនិយាយចប់ អ្នកអាចសួរគេថា ចុះគេវិញ ម្តាយមានបង្ខំបែបនេះទេ។ សំណួរទាំងឡាយខាងលើនេះ អាចជួយអ្នកបានក្នុងការស្វែងរកថាបុរសម្នាក់ដែលអ្នកមានអារម្មណ៍លើ មានឬគ្មានសង្សារ៕