កូនគឺជាក្តីសង្ឃឹមរបស់ឳពុកម្តាយគ្រប់រូប ដូចនេះអ្នកត្រូវតែជ្រើសរើសកូនដែលមានឆ្នាំត្រូវនឹងអ្នកទើបល្អ ព្រោះបើឆ្នាំឆុងជាមួយអ្នក វានឹងមិនសូវល្អសម្រាប់អ្នកទាំងពីរឡើយ ដោយអាចកើតមានទំនាស់ខ្លះៗរវាងកូន និងអ្នក។ ដូចនេះតើឆ្នាំជូតគួរតែយកកូនឆ្នាំអ្វីទើបល្អទៅ?
អ្នកដែលកើតនៅឆ្នាំនេះគួរតែយកកូនដែលមានឆ្នាំឆ្លូវ ឆ្នាំរោង និងឆ្នាំវក ព្រោះកូនដែលមានឆ្នាំទាំង៣ខាងលើនេះជាផ្កាយសំណាងរបស់អ្នក។ ប្រសិនជាអ្នកទទួលបានកូនដែលមានឆ្នាំទាំង៣នេះ មិនខ្វល់ថាកូនស្រី ឬប្រុសឡើយ អ្នកនឹងអាចទទួលបានសំណាងច្រើនក្នុងឆាកជីវិតអ្នក គ្រួសារអ្នកនឹងអាចរស់នៅដោយមានសុភមង្គល ថែមទាំងអាចរស់នៅយ៉ាងសុខស្រួលទៀតផង ដោយសារតែកូននេះកើតមកគឺសម្រាប់មកជួយអ្នកតែម្តង៕