ការមើលឃើញរបស់ទារកមានការលូតលាស់ក្នុងរយៈពេលមួយឆ្នាំដំបូងនៃជីវិតរបស់គេ។ ខាងក្រោមនេះគឺជាអ្វីដែលអ្នកអាចរំពឹងទុកបានចំពោះការមើលឃើញរបស់កូនអ្នក៖
- ពណ៌ភ្លឺច្បាស់ៗ រូបរាងធំៗ និងមុខអាចមើលឃើញចំពោះទារកដែលទើបនឹងកើត
- ទារកអាយុពី ៣ ទៅ៤ខែ អាចមើលឃើញពណ៌ (ជាពិសេសក្រហម និងបៃតង) ហើយក៏ចាប់ផ្តើមផ្តោតសំខាន់ទៅលើរបស់របរតូចៗផងដែឬ
- ដល់ពេលទារកអាយុបាន ៤ខែ ភ្នែករបស់គេនឹងធ្វើការជាមួយគ្នា ហើយក៏អាចឲ្យគេមានការវិត្តន៍សមត្ថភាពក្នុងការមើលឃើញកាន់តែខ្លាំងជាងមុនដែរ
- ដល់ពេលកូនអាយុបានមួយខួប ជាមធ្យមគេអាចមើលឃើញបានល្អដូចមនុស្សធំដែរ៕