ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគោលការណ៍មួយចំនួនដែលអ្នកគួរតែកំណត់ដល់កូន ទើបធំឡើងគេមានអនាគតភ្លឺស្វាង។ តើមានអ្វីខ្លះទៅ?
1. អ្នកគួរតែបង្រៀនកូនកុំឲ្យមានចិត្តលោភលន់ ដោយយករបស់អ្នកដទៃ។ អ្នកគួរតែរៀបរាប់ប្រាប់គេពីហេតុផលជារឿយៗ រហូតដល់គេចងចាំក្នុងខួរក្បាល។ ការមានចិត្តស្មោះត្រង់ មិនចង់បានរបស់អ្នកដទៃ ទើបជាបុគ្គលដែលអ្នករាល់គ្នាស្រឡាញ់ និងគោរពខ្លាំង។ ដូចនេះ មិនថាកូនលំបាកយ៉ាងណាទេ គេនឹងអាចរកឃើញច្រកចេញដោយសារតែចិត្តដ៏៏ល្អរបស់គេ។
2. អ្នកគួរតែបង្រៀនគេពីហេតុផលមួយទៀតគឺ មិនគួរប្រើអំពើហឹង្សាដាក់អ្នកដទៃឡើយ ទោះបីជាមានរឿងធំប៉ុណ្ណាក៏ដោយ ព្រោះអំពើហឹង្សានេះមិនបានជួយធ្វើឲ្យឲ្យរឿងប្រសើរទេ តែបែរជាធ្វើឲ្យកាន់តែយ៉ាប់ទៅវិញ។ ដូចនេះ គួរតែប្រើចរិតទន់ភ្លន់ មិនក្អេងក្អាង ដើម្បីដោះស្រាយបញ្ហា ទើបទទួលបានផលល្អ។
3. ចុងក្រោយ អ្នកគួរតែបង្រៀនកូនថា នៅពេលដែលអ្នកដទៃកំពុងតែរវល់ កុំទៅរំខានគេឲ្យសោះ ព្រោះជាការមិនគោរពមួយ។ ដូចនេះ អ្នកគួរតែបង្រៀនគេឲ្យចេះរងចាំ ទើបអាចធ្វើឲ្យអ្នកដទៃពេញចិត្ត ហើយគោរពគេ។ ដូចនេះ អ្នកគួរតែបង្រៀនកូនពីគោលការណ៍ទាំងនេះ ដើម្បីឲ្យគេមានអនាគតដែលល្អមួយ៕