ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងមួយចំនួនដែលបុរសនឹងធ្វើដាក់អ្នកនៅពេលដែលគេចាប់ផ្តើមពេញចិត្តលើអ្នក។ តើមានអ្វីខ្លះទៅ?
1. គេនឹងចាប់ផ្តើមយកចិត្តទុកដាក់លើអ្នក ដោយចេះបារម្ភពីអ្នកគ្រប់ពេល។ ជាពិសេស នៅពេលដែលឃើញអ្នកនៅជាមួយបុរសផ្សេង គេនឹងចាប់ផ្តើមអន្ទះសារ ដោយភ័យថាមនុស្សប្រុសម្នាក់នោះអាចបោកប្រាស់អ្នកបាន។ ម្យ៉ាងទៀត នៅពេលដែលឃើញអ្នកមិនសប្បាយចិត្ត គេនឹងចាប់ផ្តើមគិតថាអ្នកមានរឿងអី បានជាមិនសប្បាយចិត្តបែបនេះ។
2. គេនឹងចាប់ផ្តើមនឹកអ្នក ហើយចង់ណាត់ជួបអ្នកនៅពេលដែលមិនបានឃើញអ្នក។ គេនឹងចង់ដើរលេងជាមួយអ្នក ដោយចង់ធ្វើឲ្យអ្នកសប្បាយចិត្តគ្រប់ពេល។ មិនថាប្រើវិធីណាទេ គេនឹងធ្វើឲ្យអ្នកទាំងពីរកាន់តែជិតគ្នា ព្រោះគេស្រឡាញ់អ្នកហើយ។
3. គេនឹងចាប់ផ្តើមស្វែងរកចំណង់ចំណូលចិត្តរបស់អ្នក ដោយចង់ដឹងថាអ្នកពេញចិត្តអ្វី ហើយមិនពេញចិត្តអ្វី ទើបងាយស្រួលតាមស្រឡាញ់អ្នកបានសម្រេច។ គេនឹងចាប់ផ្តើមរកប្រធានបទដើម្បីនិយាយជាមួយអ្នក។ និយាយរួមមក នៅពេលដែលបុរសម្នាក់ស្រឡាញ់អ្នក គេនឹងចាប់ផ្តើមបញ្ចេញជាសកម្មភាពទាំង៣នេះ ដើម្បីបង្ហាញប្រាប់អ្នកឲ្យដឹង៕