នៅពេលប្រើប្រាស់វាបានត្រឹមត្រូវ និងជាប់លាប់ ស្រោមអនាម័យ គឺជាវិធីសាស្រ្តមួយដែលអាចទុកចិត្តបាន ដើម្បីការការពារការមានផ្ទៃពោះដែលមិនចង់បាន។
ស្រោមអនាម័យ ជួយការពារដៃគូរទាំងពីរពីជំងឺកាមរោគរួមមានជំងឺក្លាមីដ្យា ជំងឺប្រមេះ និងមេរោគអេដស៍។
អ្នកត្រូវប្រើស្រោមអនាម័យនៅពេលដែលអ្នករួមភេទ ប្រសិនបើអ្នកមិនទាន់ត្រៀមលក្ខណៈជាមុន និងសមរម្យ សម្រាប់ការរួមភេទដោយមិនបានគ្រោងទុកនោះទេ។
ក្នុងករណីភាគច្រើន វាមិនមានផលប៉ះពាល់ផ្នែកវេជ្ជសាស្រ្តពីការប្រើស្រោមអនាម័យទេ។
គុណវិបត្តិមួយចំនួននៃការប្រើប្រាស់ស្រោមអនាម័យអាចរួមមាន ៖
• គូស្វាមីភរិយាមួយចំនួនយល់ឃើញថា ការប្រើស្រោមអនាម័យបានកាត់ផ្តាច់ផ្លូវភេទ និងអារម្មណ៍សុខស្រួលមួយចំនួន។
• ស្រោមអនាម័យរឹងមាំណាស់ ប៉ុន្តែអាចបែក ឬរហែក ប្រសិនបើអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ។
• មនុស្សមួយចំនួនអាចមានប្រតិកម្មអាឡែហ្ស៊ីជ័រ ឬប្លាស្ទិច ប៉ុន្តែអ្នកអាចទិញស្រោមអនាម័យដែលមិនសូវបង្កជាប្រតិកម្មបែបនេះបាន៕